អាជ្ញាធរប្រទេសបៀគីណាហ្វាសូ បាននិយាយថា អ្នកដំណើរនៅក្នុងជើងហោះហើរ ទាំង ១១៦ នាក់នោះ មាន ជនជាតិបារាំង ៥១ នាក់ ជនជាតិ បៀរគីណា ២៧ នាក់ លីបង់ ៨ នាក់ អាហ្សេរី ៦ នាក់ កាណាដា ៥ នាក់ អាល្លឺម៉ង់ ៤ នាក់ ឡូជិមប៊ើក ២ នាក់ កាម៉ារ៉ូន ១ នាក់ ប៊ែលហ្សិក ១ នាក់ អេហ្ស៊ីប ១ នាក់ អ៊ុយក្រែន ១ នាក់ ស្វីស ១ នាក់ នីហ្សេរីយ៉ា ១ នាក់ និង ម៉ាលី ១ នាក់ ហើយនិង នាវិកចំនួន ៦ នាក់ទៀត ។
យោងតាមសារព័ត៌មាន reuters បានឲ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ Mali បានរកឃើញបំបែកយន្តហោះ AH5017 នៅចន្លោះទីក្រុង Gossi ដែលជាប់នឹងព្រំដែន ប្រទេស បៀគីណាហ្វាសូ ក៏ប៉ុន្តែសម្រាប់ជនរងគ្រោះដែលធ្វើដំណើរតាមជើងហោះហើរនោះ នៅរស់ឬស្លាប់នោះ យើងមិនទាន់ដឹង ។ លោក ប្រធានាធិបតី Ibrahima Boubacar Keita របស់ ម៉ាលី បាននិយាយថា យើងគួរតែទៅមើលតំបន់ដែលគ្រោះថ្នាក់ធ្លាក់យន្តហោះ នោះ នៅថ្ងៃសុក្រ ដែលជាតំបន់កាន់កាប់ដោយរូបលោក ។
បញ្ជាក់ផងដែរថា AH5017 ដែលបានបាត់ការទាក់ទងនោះ ដោយសារតែអាកាសធាតុអាក្រក់ នៅជុំវិញ 0155 GMT វេលាម៉ោង ៩ និង ៥៥ ថ្ងៃត្រង់ ដែលជាម៉ោងក្នុងតំបន់ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ខណៈដែល អ្នកបើកបរសំណើរផ្លាស់ប្តូរជើងហោះ តែក្រោយមកក៏បាត់ដានតែម្តង ៕
មតិយោបល់