ព័ត៌មានជាតិ

រដ្ឋាភិបាល​ថៃ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​២៩​លាន​បាត​សាងសង​ស្ពាន​ផ្លូវ​ដែក​ឆ្លង​ព្រំដែន​កម្ពុជា ថៃ​​​

​ ​ ​ ​ ​ ​បន្ទាយមានជ័យ ៖​ស្ពាន​ផ្លូវ​ដែក​ទ្រុឌទ្រោម​ប្រវែង​៤៥​ម៉ែត្រ​បន្សល់ទុក​ពីសម័យ​អានានិគម​បារាំង ត្រង់​ចំនុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន រដ្ឋាភិបាល​ថៃ ដែល ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​២៩​លាន​បាត​សាងសង​ស្ពាន​ផ្លូវ​ដែក​ឆ្លង​ព្រំដែន​កម្ពុជា ថៃ​ជំនួស​នេះ ។ ភាគី​នៃ​ប្រទេស​ទាំង​ពីរ​រួមគ្នា​បើក​ការដ្ឋាន​សាងសង់​ស្តារឡើងវិញ​ក្រោម​អធិបតី​ឯកឧត្តម អ៊ួ​ន សុង អនុរដ្ឋលេខាធិការ​ក្រសួង​សា​ធា​រណះ​ការ​និង​ដឹកជញ្ជូន និង​លោក ជំទាវ សយ​ធិប ទ្រី​ស៊ួ​អាហ៊ី អគ្គលេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ​ថៃឡង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០១៤​។​

​លោក គោ ស៊ុម​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ស្ពាន​ផ្លូវ​ដែក​ដែល​នឹង​ត្រូវ​បើក​ការដ្ឋាន​មាន​ប្រវែង ៤៥​ម៉ែត្រ ជំនួស​ស្ពានដែក​ចាស់​ទ្រុឌទ្រោម​ដែល​បន្សល់​សម័យ​បារាំង​ស្ថាបនា​ក្នុង​អំឡុង​ឆ្នាំ​១៩៣៣-១៩៤២​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា​ស្ពានដែក​នេះ​បាន​ចំនាយ​រយះពេល​សាងសង់​៥​ទៅ​៦​ខែ​ប្រភេទ​ស្ពានដែក​T​អាច​ផ្ទុក​បាន​២០​តោន​ប្រើ​ដែក​រ៉ៃ ១០០Bs សាងសង់​ដោយ​អគ្គនាយកដ្ឋាន​ផ្លូវដែក​រដ្ឋ​ថៃ​ដោយ​ចំណាយ​ទឹកប្រាក់​២៩​លាន​បាត​ជា​ហិរញ្ញប្បទាន​រដ្ឋាភិបាល​ថៃ​។​

​លោក អ៊ួ​ន សុន អនុ​រដ្ឋលេខា​ក្រសួង​សាធារណការ​ដឹកជញ្ជូន​បាន​លើកឡើង​ថា ស្ពាន​ចាស់​ជា​ប្រភេទ​ស្ពានដែក T2 ប្រវែង​១៧,៦០​ម៉ែត្រ​ខាង​កម្ពុជា ទំងន់​ផ្ទុក​១៥​តោន axload ប្រើ​ដែក​រ៉ៃ​៣០​គីឡូក្រាម​ក្នុង​១​ម៉ែត្រ​ធ្វើចរាចរ​រហូតដល់​ឆ្នាំ​១៩៧៣​ក្រោយ​ឆ្នាំ​១៩៧៣​មិន​មាន​ចរាចរ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងដែន​ទេ​កំណាត់​ផ្លូវដែក​សិរី​សោ​ភណ័​-​ប៉ោយប៉ែត​ត្រូវបាន​ខូចខាត​ក្នុង​ចន្លោះ​ឆ្នាំ​១៩៩១-១៩៩៣​ដែល​កាលពី​ចរាចរ​បាន​ស្ពាន​ផ្លូវដែក​នេះ​មាន​ទំនិញ​ប្រភេទ​កសិឧស្សាហកម្ម​និង​អ្នកដំណើរ​។

​បន្ទាប់​ពី​ស្ពាន​សាងសង់​រួច​វា​និង​ជួយ​សំរួល​បន្ថែម​ដល់​ការដឹកជញ្ជូន​កសិផល កសិឧស្សាហកម្ម ពាណិជ្ជកម្ម វិស័យ​ទេសចរណ៍ ជាពិសេស​រួមចំណែក​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍន៍​ជាតិ​និង​កាត់បន្ថយ​ភាពក្រីក្រ ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​។​ហើយ​វា​ក៏​ជា​ការពង្រឹង​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា ថៃ​បន្ថែមទៀត​នឹង​ក៏​បំរើ​ផលប្រយោជន៍​រួម​ផងដែរ​៕​
photo55

មតិយោបល់