ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌី​ជេ ស្តី អស់​ផ្លូវ ដើរ​រ៉េ​ប តាម​រោងបុណ្យ​ខ្មោច (Video Inside)

​ឌី​ជេ​ស្តី គឺជា​អ្នក​រ៉េ​ប ដ៏​ល្បីល្បាញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​អ្នកគាំទ្រ​ស្គាល់​ឌី​ជេ រូប​នេះ​បំផុត គឺ​តាមរយៈ​បទ Better Day ដែល​ច្រៀង ជាមួយនឹង​កញ្ញា ពេជ្រ សោភា ។​
DJ Sdey
​អ្នក​រ៉េ​ប​ដ៏​ល្បីល្បាញ​នេះ ក្រៅ​ពី​ការ​រ៉េ​ប​តាម​កញ្ជាក់​ទូរទស្សន៍​ជាមួយនឹង​កម្មវិធី​ផ្សេងៗ ក៏​ជា​គណៈកម្មាការ​ដាក់ពិន្ទុ​ដល់​អ្នក​រ៉េ​ប និង ចាក​ក្បាច់​ផងដែរ ។

​តែ​អ្វី​ដែល​ធ្វើឲ្យ​គេ​ឆ្ងល់ ស្រាប់តែ​លេច ឭ​ព័ត៌មាន នៅលើ​បណ្តាញ​សង្គម​ថា អ្នក​រ៉េ​ប ដ៏​ល្បីល្បាញ​នេះ អស់​ផ្លូវ រហូតដល់​ថ្នាក់ ដើរ​រ៉េ​ប​តាម​រោងបុណ្យ​ខ្មោច របៀប​ប្រកាស​មរណៈភាព​ទៅវិញ ។​
​ជាមួយនឹង​ឃ្លិប​នេះដែរ ក៏​មាន​អ្នកលេង​លើ​អន​ឡាញ​ចេញមុខ​បកស្រាយ​ថា វា​គ្រាន់តែ ជា​វីដេអូ​ថត បែប​កំប្លែង​តែប៉ុណ្ណោះ មិនមែន ឌី​ជេ​រ៉ូប​នេះ អស់​ផ្លូវ​ដើរ​រ៉េ​ប តាម​រោងបុណ្យ​ខ្មៅ​ច ដូចដែល​គេ​ថា​នោះ​ទេ​៕
​ខាងក្រោម​នេះ ជា​វីដេអូ​ឃ្លិប​ដែល​រ៉េ​ប​ដោយ ឌី​ជេ ស្តី ៖​

មតិយោបល់