ព័ត៌មានជាតិ

ថៃ​ចាប់បាន​និង​បញ្ជូន​មេខ្យល់​ជនជាតិ​ថៃ​៣​នាក់ ករណី​រំលោភ​បូក​យុវតី​ពលករ​ខ្មែរ​ម្នាក់ និង​ប៉ុនប៉ង​រំលោភ​៥​នាក់​ទៀត​

បន្ទាយមានជ័យ​ ៖ នគរបាល ទាហាន​និង​ពលរដ្ឋ​ថៃ​បាន​សហការគ្នា​ចាប់បាន​និង​បញ្ជូនទៅ​តុលាការ​ដើម្បី​ត្រៀម​កាត់ទោស​មេខ្យល់​ជនជាតិ​ថៃ​៣​នាក់ ករណី​រំលោភ​បូក​យុវតី​ពលករ​ខ្មែរ​ម្នាក់ និង​ប៉ុនប៉ង​រំលោភ​១​នាក់​ទៀត​កាលពី​យប់​ថ្ងៃទី ២១ កក្កដា​កន្លងមក នៅ​សណ្ឋាគារ​មួយកន្លែង​នៅ​ទីរួមស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ។​

លោក​នេ​ត សេរី អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ប្រាប់ គេហទំព័រ ស៊ី​អ៊ី​ អិន ថ្ងៃទី​២៤ កក្កដា​ថា​:​យោង​ប្រភព​និង​កិច្ចសហការ​ដ៏​ល្អ​នី​ង​ភាគី​ថៃ​នៅ​ស្រុក​អារញ្ញ​គឺ​បាន​បំបែកសំណុំរឿង​ជនល្មើស​ជនជាតិ​ថៃ​៣​នាក់​ដែល​បាន​ប្រ​ព្រី​ត្ត​រំលោភ​បូក​លើ​យុវតី​ពល​ការិនី​ខុសច្បាប់​ម្នាក់​បានសម្រេច​និង​ប៉ុនប៉ង​រំលោភ​ជាច្រើន​នាក់​ទៀត​។​ បុរស​ជា​មេខ្យល់​នាំ​ពលករ​ខុសច្បាប់​ជនល្មើស ៣ នាក់​នោះ​មាន ១:​ឈ្មោះ​ភើ​ន ខាំ​ងឿ​ន អាយុ ៣០​ឆ្នាំ​។​២:​ឈ្មោះ ថះ​ណាក់​កន ឌី​មី អាយុ ៣១​ឆ្នាំ និង ៣:​ឈ្មោះ ឧ​ថៃ ណង​ផា អាយុ​៣៣ ឆ្នាំ​។​ ​

នៅ​យប់​ថ្ងៃទី ២១​កក្កដា ពួកគេ​(​ជនល្មើស​)​បានមក​នាំ​ពល​ការិនី​ខុសច្បាប់​ជនជាតិ​កម្ពុជា​ចំនួន ៦ នាក់​ជិះ​ក្នុង​រថយន្ត​ពី​ច្រករបៀង​ព្រំដែន​ថៃ​-​កម្ពុជា តែ​បាន​កុហកថា សមត្ថកិច្ច​ថៃ​ស្ទាក់ចាប់ សុំអោយ​ពល​ការិនី ៤​នាក់​ចុះ​ពួន​តាមផ្លូវ​សិន ។ បន្ទាប់​ពូកគេ​បាន​យកតែ​ពល​ការិនី​មាន​រូប​សម្រស់​ស្អាត​និង​ក្មេងៗ ២ នាក់​យកទៅ​ជាមួយ​ដើម្បី​យកទៅ​រំលោភ​នៅ​សណ្ឋាគារ​មួយ​នៅ​អារញ្ញ គឺ​រំលោភ​បូក​លើ​នាង រំដួល​(​ឈ្មោះ​អ្នកនិពន្ធ​ដាក់អោយ​) ព្រោះ​នាង​ក្មេង ស្អាត​មាន​អាយុ​ទើបតែ​១៥ ឆ្នាំ ។​នាង​មាន​លំនៅ​ភូមិ​/​ឃុំ​អង្គ​រាង ស្រុក​កំពង់លាវ ខេត្ត​ព្រៃវៃង ។ ឯ នាង​ចាន់ ថេ​ម អាយុ​២៣ ឆ្នាំ លំនៅ​ភូមិ​/​ឃុំ​កំពង់​ឬ​ស្សី ស្រុក​ពាម​រក៍​ខេត្ត​ព្រៃវៃង បាន​រត់​រួចខ្លួន​ទាំង​ព្រ​លីង​ចុង​សក់​។

ចំណែក​ពល​ការិនី​៤​នាក់​ទៀត ក៏​រត់​រួច​យ​ទៅ​ប្តី​ង​សមត្ថកិច្ច​ថៃ​អោយជួយ​។​ តម្រួត ទាហាន​ថៃ​បាន​ស្រាវជ្រាវ​ចាប់​ជនល្មើស​៣​នាក់​ដូចខាងលើ​នៅ​យប់​ដដែល​នោះ​។​ លោក អ៊ុំ សុផល​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត អោយ​ដី​ង​ថា​:​ជនរងគ្រោះ​ស្ថិតនៅក្នុង​ទី​ដី​ថៃ​នៅឡើយ ហើយ​អង្គភាព​លោក​កំពុង​រង់ចាំ​ទទួលបញ្ជា​ពី​ថ្នាក់លើ​និង​កិច្ចសហការ​ពី​ភាគី​ថៃ​ដើម្បី​ទទួល​ជនរងគ្រោះ ៕​
photo1-12

មតិយោបល់