ព័ត៌មានជាតិ

សាលាក្រុង​កំពុងតែ​ជីក​កន្លែង​ចាក់សំរាម​ថ្មី ទំហំ ៨​ហិកតា នៅ​ជិត​គុក​ព្រៃ​ស​

ភ្នំពេញ​៖ សាលា​រាជធានី​កំពុងតែ​ជីក​កន្លែង​ចាក់សំរាម​ថ្មី​មួយ មាន​ទំហំ ៨​ហិកតា​នៅ​ជិត​ពន្ធ​ធនាគារ​ព្រៃ​-​ស ខណៈពេល​ដែល​កន្លែង​ចាក់សំរាម​សព្វថ្ងៃ​ទទួល​សំរាម​ប្រមាណ​ជា ១.៥០០​តោន​ក្នុង​មួយថ្ងៃ ហើយ​អាច​នឹង​ពេញ​នៅក្នុង​ខែ​ធ្នូ​ខាងមុខនេះ​។​

​បើ​យោង​តាម​សំដី​របស់​លោក ងូ ចំរើន ប្រធាន​ការិយាល័យ​គ្រប់គ្រង​សំរាម​ខណ្ឌ​ដង្កោ​បានឲ្យដឹងថា “​ឥឡូវនេះ យើង​កំពុងតែ​ជីក​កន្លែង​ចាក់សំរាម​ថ្មី​មួយ​ចម្ងាយ​ប្រមាណ ៦០០​ម៉ែត្រ​ពី​កន្លែង​ចាក់សំរាម​ចាស់ នឹង​ត្រូវ​ពេញ​នៅ​ខែ​ធ្នូ ដូច្នេះ​ត្រូវ​រៀបចំ​កន្លែង​ចាក់​ថ្មី​សម្រាប់​ឆ្នាំ ២០១៥”​។​
​កន្លែង​ចាក់សំរាម​ថ្មី​នេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ទាប់ ប៉ុន្តែ​មិន​ទាន់​មាន​គម្រោង​ដោះស្រាយ​ក្លិនស្អុយ​នៅក្នុង​តំបន់​ជុំវិញ​កន្លែង​នោះ​ទេ ដោយសារ​សាលាក្រុង​គ្មាន​លទ្ធភាព​ធ្វើ​ដោយ​ខ្លួនឯង ពីព្រោះ​ខ្វះ​ថវិកា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន ស៊ីន​ទ្រី ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​តែមួយ​គត់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​កាលពី​ថ្មីៗ​នេះ បាន​ធ្វើឲ្យ​លោក ប៉ា សុជាតិ​វង្ស មិន​សប្បាយចិត្ត​ពាក់ព័ន្ធ​នឹង​ការសម្អាត​ទីក្រុង ជា​ពិសេស​គេ​សង្កេតឃើញថា ក្រុមហ៊ុន​មួយ​នេះ​មិនសូវ​សហការ​ជាមួយនឹង​សាលាក្រុង​ក្នុង​ការសម្អាត​ទីក្រុង​សោះ​៕​
poewr-transfer-new-gov-5-136789941989873

មតិយោបល់