ព័ត៌មានជាតិ

អ្នក​ចាត់ការ​ទូទៅ​ក្លិប អធិរាជ​ស និយាយថា Bale នឹង​ធ្វើឲ្យ​ប្រសើរឡើង​នៅរ​ដូវកា​ល​បន្ទាប់​

​កីឡាករ Bale បាន​ក្លាយជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​ពិភពលោក នៅពេល​ដែល​ចូលរួម​លេង​នៅ​ក្លិប អធិរាជ​ស Real Madrid កាលពី​ខែ កញ្ញា ដោយ​តម្លៃ​ខ្លួន ៨៥ លាន​ផោន ដោយ​ផ្ទេរ​ពី ក្លិប​មាន់​ខ្នាយ​មាស Tottenham ដែល​ធ្វើឲ្យ​ក្លិប​ធំ​អេ​ស្ប៉ាញ​មួយនេះ រីក​មុខ រក​គ្រាប់​បាល់​បាន ២២​គ្រាប់​ក្នុង​ចំណោម ៤៤ ដង​បង្ហាញខ្លួន​លើ​ទីលាន​។​
​លោក Carlo Ancelotti បានគិត​ថា កីឡាករ​សញ្ជាតិ​វែល​រូបនេះ នឹង​ល្អ​ជាង​មុន នៅ​រដូវ​កាល​បន្ទាប់​នេះ បន្ទាប់​ពី​ឈប់សម្រាក​ជាមួយ​នឹង​ថ្ងៃ​វិស្សមកាល​ដ៏​រីករាយ ។

​អ្នក​ចាត់ការ​ទូទៅ​រូបនេះ បាន​ប្រាប់​ដល់ Sportal ថា “​បាទ គឺ ពិតជា​សប្បាយរីករាយ​ជាមួយនឹង​វិស្សមកាល ៤០ ថ្ងៃ ហើយ​គាត់​បាន​ត្រៀម​ខ្លួន ធ្វើ​អ្វី​ដែល​គាត់​មិន​អាច​ធ្វើបាន កាល​ពី​រដូវ​កាល​មុន ដោយ​ត្រៀមខ្លួន​រួចរាល់​ហើយ នៅ​រដូវ​កាល​បន្ទាប់ អ្វីៗ​គឺ​នឹង​មា​ភាពប្រសើរ​ឡើង​ជាង​នេះ​” ៕
bale2_2883843k

មតិយោបល់