ព័ត៌មានជាតិ

កម្ពុជា​ខាតបង់​ថវិកា ១០០ លាន​ដុល្លារ ខណៈ​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​១​ឆ្នាំៗ​

​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ​០០៣ ស្តី​ពី​ការហាម ជក់បារី នៅ​កន្លែងធ្វើការ និង នៅ​ទី​សាធារណៈ ដល់​មន្ដ្រីរាជការ​ប្រមាណ​ជាង​២០០​នាក់​នៅ​សាលា​រាជធានី​ភ្នំពេញ កាល ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង លោកស្រី វេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១០ ០០០ នាក់​បាន​ស្លាប់ ក្នុង​១​ឆ្នាំៗ​ដោយ​ការជក់បារី ហើយ​ថវិកា ជាង​១០០​លាន​ដុល្លារ​ត្រូវ​បាន​ដុត​បង្ហុយ​ជាមួយ ផ្សែង​បារី មិនតែប៉ុណ្ណោះ​ការ ចំណាយ​លើ​ការ ព្យាបាល ជំងឺ​បណ្តាលមកពី​ការជក់បារី​មាន ទំហំ​ធំ​ជាង​ថវិកា​ទិញ​បារី​ទៅទៀត​។​

​សារាចរ​នេះ​សំដៅ​ការពារ​មនុស្ស​ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ ជាពិសេស​យុវ ជន​ឲ្យ​រួច​ចាក់ផុត ពី​ការ បំផ្លាញ​សុខភាព សេដ្ឋកិច្ច បរិស្ថាន ភាពក្រីក្រ និង​ឈាន​ទៅ​លុប​បំ បាត់​ទាំង​ស្រុង​រាល់​ទម្រង់ នៃ​ការផ្សាយ ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ការសេព និង​ការ បង្ហុយ​ផ្សែង ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​សាលារៀន និង​នៅតាម​ទី​សាធារណៈ​ជា ដើម​។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស បានបញ្ជាក់​ថា នៅ​ឆ្នាំ​២០០៥ រាជរដ្ឋាភិបាល​បាន​សម្រេច​ចូល​ជា​រដ្ឋ​ភាគី អនុសញ្ញា ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការសហប្រជាជាតិ ក្នុង​គោលបំណង ដើម្បី​ឲ្យមាន​ការធានាការ ការពារ សិទ្ធិ​រស់រាន​មានជីវិត ជា​ពិសេស​សិទ្ធិ​សុខភាព សិទ្ធិ​ទទួលបាន​នូវ​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព ដល់ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។ ឯក ឧត្តម​បន្ដថា ពិធី​ផ្សព្វផ្សាយ​នេះ​មាន​គោលបំណង​សំខាន់ គឺ​សំដៅ ផ្សព្វផ្សាយ ដល់​មន្ដ្រី​រាជ ការ​និង​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​អ្នកផ្តល់​សេវា​ទាំងឡាយ រួមទាំង ភោជនីយដ្ឋាន និង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈឲ្យ​បានយ​ល់​ជ្រួតជ្រាប​កាន់តែច្បាស់ អំពី​គ្រោះ ថ្នាក់​សុខភាព ដែល​បណ្តាល​មកពី​ផលិតផល​ថ្នាំជក់ ដើម្បី​រួមគ្នា​រិះរក​គ្រប់​មធ្យោបាយ ការពារ​សុខុ មាល​ភាព​ប្រជាពលរដ្ឋ​យើង​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​លើកកម្ពស់​សុខភាព​ជូន ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹង​សេវា​សុខភាព​ឲ្យមាន​គុណភាព ការផ្គត់ផ្គង់​ទឹកស្អាត ការ កែលម្អ​អនាម័យ​បរិស្ថាន ការលើកកម្ពស់​សុវត្ថិ​ភាព​ចំណីអាហារ ការលើកកម្ពស់​ការដឹក ជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យមាន​និរន្តរភាព​បររិស្ថាន ការទប់ស្កាត់​ការផលិត ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​។ អង្គការ​សុខភាព​ពិភពលោក បានចាត់ទុក សាលា​រាជធានី​ភ្នំពេញ​ជា​ប្រតិបត្តិ​ករ​ឆ្នើម និង​បាន​សម្រេច​ផ្តល់​ពានរង្វាន់​ទិវា ពិភពលោក​គ្មាន​ថ្នាំជក់​ឆ្នាំ​២០១៣ ផងដែរ​។​

​លោកស្រី​វេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍ថា ថ្នាំជក់​ពិតជា​បាន​សម្លាប់​អ្នក​ប្រើ ប្រា​ស់​៦​លាន​នាក់​ស្លាប់ ដោយ​២០​ភាគរយ​នៃ​ជំងឺ​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់ និង ៧០​ភាគរយ​នៃ​ជំងឺមហារីក​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់​នេះ​។ មិន​ត្រឹមតែ​អ្នក​ជក់បារី ប៉ុណ្ណោះ​ទេ​ដែល​ស្លាប់​ដោយ​ការប្រើប្រាស់​ថ្នាំជក់ ប៉ុន្តែ​អ្នក​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ ក៏បាន ស្លាប់​ដោយសារតែ​ស្រូប​ផ្សែង​បារី​ពី​គេ​ដែរ​។ ជាមួយ​នឹង​មូលហេតុ​នេះ ខ្ញុំ​សូម​ចូលរួម​អបអរ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​សារាចរ​ណែនាំ​ស្តីពី​ការ​ហាមជក់ បារី​នៅ​កន្លែងធ្វើការ និង​ទីកន្លែង​សាធារណៈ​។ យើង​ទាំងអស់​ដឹង​ហើយ​ថា ការដាក់ចេញ នូវ​សារាចរ​ណែនាំ​ស្តីពី​ការហាម​ជក់​បារី​នេះ មិន​ត្រឹមតែ​ជួយ​ការពារ​សុខភាព​អ្នក​ជក់បារី នេះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ការពារ​អ្នក​ជក់បារី​ឲ្យ​បញ្ឈប់​ការជក់បារី​បាន​។ ចំពោះ​អង្គកា​រសុខ ភាព​ពិភពលោក ការហាម​ជក់បារី​នៅ​កន្លែងធ្វើការ កន្លែង​សាធារណៈ ជា​មធ្យោបាយ​មួយ ក្នុង​មធ្យោបាយ​ដែលមាន​ប្រសិទ្ធភាព​ដទៃទៀត​ក្នុង​ការកាត់បន្ថយ​ថ្នាំជក់​នោះ​៕
Pp-16

មតិយោបល់