ព័ត៌មានជាតិ

បិសាច​ក្រហម​ដាក់​សំណើ​រ ៤៧,៤ លាន​ផោន​ទិញ​ខ្សែបម្រើ Arturo Vidal

​អង់គ្លេស ៖ យោង​តាម​សារព័ត៌មាន ម៉េ​ត្រូ បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ក្លិប​បិសាច​ក្រហម Manchester United បាន​ដាក់សំណើរ នូវ​ទំហំ​ទឹកប្រាក់ ៤៧,៤ លាន​ផោន ដើម្បី​ទិញ​កីឡាករ Arturo Vidal ពី​ក្លិប Juventus ។​

​ខ្សែបម្រើ​សញ្ជាតិ​ឈី​លី មាន​ទំនាក់ទំនង​យ៉ាងខ្លាំង ជាមួយនឹង​ក្លិប​បិសាច​ក្រហម ហើយ​ពេល​នេះ​ដែរ​បិសាច​ក្រហម បាន​ដាក់​សំណើរ​ជាមួយនឹង​ប្រាក់​ដ៏​ច្រើន​លើសលប់ ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ ។​

​សារព័ត៌មាន Gazzetta Dello Sport បានឲ្យដឹងថា លោក Louis Van Gaal បាន​ដាក់សំណើរ ដល់​តំណាង​កីឡាករ Vidal ដែល​ធ្វើឡើង​នៅ​សប្តាហ៍​នេះ ដោយ​ការបង្ហាញ​នេះ​ដើម្បី​ឲ្យ​ក្រុម Juventus ធ្វើការ​ពិចារណា ។​

​លោក Van Gaal បាន​ពេញចិត្ត​ពេញ​ថ្លើម​នឹង​កីឡាករ​រូបនេះ ក្នុង​មុន និង​ក្រោយ World Cup មក​ម្លេះ ។​
​ជាមួយនឹង​គ្នា​នេះដែរ ក្លិប ហង្ស​ក្រហម និង កាំភ្លើង​ធំ ក៏​បាន​ព្យាយាម​ល្បួង កីឡាករ​រូបនេះ​ផងដែរ តែ​ខាង Juventus មិន​បាន​ពិរ​ចារណា​ឡើយ​៕
Arturo Vidal

មតិយោបល់