ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ នៅពេលដែលរូបគាត់បើកម៉ូតូសង់កូរ៉េ មួយគ្រឿង ទៅបុកចំពីក្រោយ រថយន្តដឹកដី បែកកង់ហើយដែលបុរសជាអ្នកបើក បានចាប់ហ្វាំងភ្លាមៗ មិនខ្វល់ពីអ្នកធ្វើដំណើរនៅពីក្រោយ យ៉ាងពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃទី ២៩ កក្កដា ២០១៤ នៅចំណុចមុខក្រុមហ៊ុនប្រេងឥន្ធនះកូស៊ីមិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូសង់ការេ ពណ៌ក្រហម មួយគ្រឿងពាក់ស្លាកលេខស្វាយរៀង1C-7682 ជិះដោយបុរសម្នាក់តាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដែលមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្ត ដឹកដី ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-0173 ហើយរថយន្ដបែកកង់ ដែលបុរសជាអ្នកបើករថយន្ដដឹកដីខាងលើ បានចាប់ហ្វាំងឈប់ភ្លាមៗ មិនខ្វល់ពីអ្នកធ្វើដំណើរនៅពីក្រោយ ចំពីក្រោយគូទរថយន្ដដឹកដីយ៉ាងពេញទំហឹង បណ្ដាលអោយបុរសដែលជិះម៉ូតូសង់កូរ៉េខាងលើរង់របួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ចូនទៅសង្ក្រោះបន្ទាន់នៅមន្ទីរពេទ្យចំណែកម៉ូតូនិងរថយន្ដខាងលើត្រូវសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង ហើយយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់