ការិយាល័យរបស់ក្រុមហ៊ុន Microsoft ចំនួន ៤កន្លែងត្រូវបានអាជ្ញាធរចិនឆ្មក់ចូល និងធ្វើការស៊ើបអង្កេត ដោយមិនបានបញ្ជាក់ពីហេតុផល និងឯកសារច្បាស់លាស់។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នៅក្នុងប្រទេសចិនត្រូវបានធ្វើការស៊ើបអង្កេតដោយការិយាល័យឧស្សាហកម្ម និងពាណិជ្ជកម្មរដ្ឋ ក្នុងនោះមានការិយាល័យ Microsoft ចំនួន ៤គឺនៅក្នុងទីក្រុងប៉េកាំង ស៊ាងហៃ ក្វាងចូវ និងឈិនឌូ កាលពីថ្ងៃចន្ទម្សិលមិញនេះ។
ពុំមានព័ត៌មាន ឬសេចក្ដីរាយការណ៍លម្អិតណាមួយពាក់ព័ន្ធនឹងការឆ្មក់ចូលនេះឡើយ ប៉ុន្តែតាមការប៉ាន់ប្រមាណ អាចពាក់ព័ន្ធនឹងរឿងសន្ដិសុខជាតិ។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា កន្លងទៅនេះ រដ្ឋាភិបាលចិន បានហាមប្រើប្រាស់ប្រព័ន្ធដំណើរការ Windows 8 នៅក្នុងស្ថាប័នរដ្ឋទាំងអស់ ព្រោះយល់ឃើញថា Microsoft អាចធ្វើការតាមដានរាល់សកម្មភាពនៃការប្រើប្រាស់បាន៕
មតិយោបល់