បន្ទាយមានជ័យ៖ មេបញ្ជាការកងអនុសេនាធំទី១នៃតំបន់ប្រតិបត្តិការសឹករងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ លោកអនុសេនីយ៍ឯក ព្រហ្ម ប៊ុននឿន បានបើកឡានដឹកគ្រញូង បំបុកសម្រុកចូលបន្ទាយ ខណ:សមត្តកិច្ចចម្រុះបីស្ថាប័នឃាត់ចាប់។ ករណីនេះកើតឡើងនៅម៉ោង៩និង៥៥នាទីចំនុចបង្គោលសេម៉ាលេខ៣២ក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ កងអនុសេនាធំទី១នៃតំបន់ប្រតិបត្តិការសឹករងស្រុកថ្មពួក និង ប៉ូលិសព្រំដែន ៨០៧ ក្នុង ភូមិសាមគ្គី ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្តកិច្ចប្រាប់ថា: ខណះក្រុមការងាចម្រុះចុះធ្វើប្រតិប័ត្តការនៅចំនុចខាងលើបានប្រទះឃើញ រថយន្ត ១គ្រឿង ម៉ាក TOYOTA hilander ពណ៏ស្ក គ្មានស្លាកលេខ ផ្ទុកឈើគ្រញួង ពេញឡាន បើកបរដោយឈ្មោះ លោកអនុសេនីយ៍ឯក ព្រហ្ម ប៊ុននឿន មេបញ្ជាការកងអនុសេនាធំទី១នៃតំបន់ប្រតិប័តការសិករងស្រុកថ្មពួក ដោយមានអាវុធជាប់ខ្លួន ក្រោយមានការសួនាំពីសមត្តកិច្ចលោក ព្រហ្ម ប៊ុននឿន បានគំរាមហើយបើកឡានសម្រុកចូលបន្ទាយរបស់ខ្លួនទៅ។
ដោយឃើញហេតុការណ៍ចម្រូងចម្រះ ហើយខាងភាគីលោក ព្រហ្ម ប៊ុននឿនមានអាវុធជាប់ខ្លួនផងនោះក្រុមសមត្តកិច្ចដកខ្លួនចេញនិងធ្វើរបាយការណ៍ជូនថ្នាក់លើ។ ពាក់ពន្ធ័ករណីនេះភ្នាក់ងារទូរទស្សន៍អប្សរាសុំសេចក្តីបំភ្លឺពីលោក ព្រហ្ម ប៊ុននឿនតែទទួលទូរស័ព្ទមិនបានបាន១នាទីផងថាជាប់រវល់ហើយបិតតែម្តង៕
មតិយោបល់