ព័ត៌មានជាតិ

៣​ចំណុច​ដែល​អ្នក​មិន​បានដឹង​ពី បា​រ៉ាក់ អូ​បា​ម៉ា​

​លោក បា​រ៉ាក់ អូ​បា​ម៉ា បច្ចុប្បន្ន​ជា​ប្រធានាធិបតី​ទី​៤៤​របស់​សហរដ្ឋអាមេរិក ដោយ​លោក​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ចំនួន​ពីរ​ដង គឺ​កាលពី​ឆ្នាំ ២០០៨ និង ២០១២​។​
​បើ​ទោះបីជា​ក្នុង​រយៈពេល ២​អាណត្តិ​ដែល​លោក​កាន់កាប់​នេះ មិនសូវ​ឃើញ​មាន​អ្វី​លេចធ្លោ​ក្ដី ប៉ុន្តែ​លោក​គឺ​ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រធានាធិបតី​ដែល​មាន​ប្រជាប្រិយភាព​។​
​ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស​មួយចំនួន​ដែល​មនុស្ស​ភាគច្រើន​មិនសូវ​ដឹង​៖
១. កូនកាត់​៖ លោក អូ​បា​ម៉ា ជា​បុរស​កូនកាត់​អាមេរិក​-​កេន​យ៉ា ដោយ​ឪពុក​របស់​លោក​ឈ្មោះ Barack Hussein Obama, Sr. ជា​សេដ្ឋី​វិទូ​ជាន់ខ្ពស់​របស់​រដ្ឋាភិបា​លកេន​យ៉ា ចំណែក​ម្ដាយ​របស់​លោក​ឈ្មោះ Stanley Ann Dunham ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជំនាញ​ខាង​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ជនបទ​។ ពួកគាត់​ទាំង​ពីរ​បាន​ជួប​គ្នា​នៅក្នុង​សកល​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​រុស្ស៊ី​។​

២. អាច​និយាយ​ភាសា​ឥណ្ឌូនេស៊ី​៖ នៅពេល​មាន​អាយុ ២​ឆ្នាំ ឪពុក​ម្ដាយ​របស់​លោក​អូ​បា​ម៉ា បាន​លែងលះគ្នា ដល់​ពេល​អាយុ ៤​ឆ្នាំ លោក​ត្រូវ​សម្រេចចិត្ត​មក​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជាមួយនឹង​ម្ដាយ និង​ឪពុកចុង ដូច្នេះ​លោក​ក៏​ចាប់​អារម្មណ៍​ទៅ​លើ​អាហារ​ប្រពៃណី​មួយចំនួន​របស់​ឥណ្ឌូនេស៊ី ជាពិសេស​គឺ​លោក​អាច​និយាយ​ភាសា​ឥណ្ឌូនេស៊ី​បាន​ទៀត​ផង​។​

៣. មួយ​សប្ដាហ៍​កាត់សក់​ម្ដង​៖ បើ​យើង​ពិនិត្យ​មើល​ទៅ​លើស​ក់រប​ស់លោក​អូ​បា​ម៉ា ឃើញថា សក់​របស់​លោក ខ្លី​ជានិច្ច មើលទៅ​ហាក់​សមជា​មនុស្ស​ដែល​មាន​អនាម័យ និង​ការរស់នៅ​ខ្ពស់​។ តើ​លោក​អ្នក​មាន​ដឹងថា សក់​លោក​អូ​បា​ម៉ា កាត់​តម្លៃ​ប៉ុន្មាន​? យោង​តាម​ការបញ្ជាក់​ពី Business Insider បានឲ្យដឹងថា ក្នុង​មួយ​សប្ដាហ៍​លោក​កាត់សក់​ម្ដង ដោយ​មាន​តម្លៃ ២១​ដុល្លារ ក្នុង​ហាង​មួយ​មានឈ្មោះ​ថា Zariff ៕​
Obama

មតិយោបល់