ព័ត៌មានជាតិ

មេធាវី​ការពារ​ក្តី Messi ច្រាន​ចោល​សំណើរ​ព្រះរាជអាជ្ញា​ចោទប្រកាន់ លើ​ករណី​គេច​បង់ពន្ធ

​អេ​ស្ប៉ាញ ៖​មេធាវី​ការពារ​ក្តី Messi កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ បាន​ច្រានចោល នូវ​សំណើរ​របស់​ព្រះរាជអាជ្ញា ដែល​បាន​ទម្លាក់​ការចោទប្រកាន់ នៃ​ការ​ក្លែងបន្លំ​ពន្ធ​ប្រឆាំង នឹង​កំពូល​ខ្សែ​ប្រយុទ្ធ Lionel Messi របស់​ក្លិប Barcelona ដោយ​បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត ៣ ករណី នៃ​ការ​គេច​បង់ពន្ធ​លើ​ប្រាក់ខែ ។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​ចេញ​ដោយ តុលា នៅ Gava ទីក្រុង Barcelona ត្រូវ​បាន​ហៅ​ដំបូង​ដោយ ព្រះរាជអាជ្ញា ឲ្យ​ស៊ើបអង្កេត លើ​ករណី កីឡាករ Messi និង ឪពុក ដើម្បី​ឲ្យ​ឆ្លើយ ទាក់ទិន​នឹង​បញ្ហា​ទាំងនោះ ។​

​កាលពី​ខែ មិថុនា ករណីនេះ ត្រូវ​បាន​ឲ្យដឹងថា ព្រះរាជអាជ្ញា បាន​យល់ព្រម​ទម្លាក់ ករណី​ក្លែងបន្លំ​ពន្ធ លើ កីឡាករ Messi និង ឪពុក ។​
​កីឡាករ Messi និង ឪពុក Jorge Horacio Messi គឺ​ស្ថិត​នៅក្រោម​ការ​ស៊ើបង្កេត ដោយ​ចោទប្រកាន់​ការបង់ពន្ធ ៥,៣ លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០០៩ ។​
​ក្នុងនោះ កាលពី​ខែ សីហា ឆ្នាំ ២០១២ ឪពុក​របស់ Messi បាន​ធ្វើ​ការចំណាយ ជាង ៥ លាន​អឺរ៉ូ ប្រហែល ៦,៦ លាន ដុល្លារ ដើម្បី​គ្របដណ្តប់​លើ​ការចោទប្រកាន់​នោះ ។​
​ថៅ​ក្រម​របស់ Messi បាន​ច្រានចោល​ថា “​វា​មិន​ចាំបាច់ ឲ្យ​កីឡាករ Messi ដឹង​ពេញលេញ នៃ​ការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន គណនី​ឡើយ ហើយ​ក៏​គ្មាន​បំណង​បោកប្រាស់​នោះដែរ​” ។​
​កន្លងមក រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Cristobal Montoro បាន​ព្រមាន​ដល់​កីឡាករ​បាល់ទាត់ គួរតែ​ធ្វើឲ្យ​ប្រាកដប្រជា ជាមួយ​នឹង​ប្រាក់​តម្លៃ​ខ្លួន លើ​ការបង់ពន្ធ​របស់​ពួកគេ ៕​
Messi

មតិយោបល់