ព័ត៌មានជាតិ

ចង់ឲ្យ​ដៃគូ និង​ខ្លួន​រួមរ័ក​ឈានដល់​ចំណុច​កំពូល ៦ ដង​ ស្ព្រា​យ៍ PSD502 អាច​ជួយ​បាន​

​អង់គ្លេស ៖ មន្ទីរពេទ្យ Royal Victoria នៅ​តំបន់ Belfast ប្រទេស​អង់គ្លេស បាន​បង្ហាញ​នូវ​ផលិតផល​ថ្មី​ជួយ​ដល់ ការរួមរ័ក ឈាន​ដល់​ចំណុចកំពូល នោះ​គឺ ស្ព្រា​យ៍ PSD502 ដោយ​ជួយ​ឲ្យ​បុរស​បង្កើត​សមរភូមិ​លើ​គ្រែ បាន​យូរអង្វែង ដោយ​ជា​មធ្យម ៦,៣ ដង ។

​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ប្រភេទ ថ្នាំ​ប្រើ​សម្រាប់​បម្រើ​ដល់​ផ្លូវភេទ​នេះ បាន​កំណត់​បង្ហាញ​ថា ចំនួន ៤០ ភាគរយ​នៃ​បុរស ដែល​បាន​បញ្ចេញ​ទឹកកាម​មុន​កំណត់ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់ជី​វិតសិច លើ​គ្រែ​របស់​ពួកគេ ។
​រយៈពេល​រួមរ័ក ១០ នាទី អាច​ចាត់ទុកថា​គ្រប់គ្រាន់ ក៏ប៉ុន្តែ មាន​មនុស្ស​មួយចំនួន ដែល​តណ្ហា​ក្រាស ម្តង​ហើយ ម្តងទៀត បើសិនជា​ការ​រួមភេទ ក្រោម ២០ នាទី មិន​សុខ​ស្រួល​នោះទេ ។​

​អ្នកជំនាញ​បានបង្ហាញ​ថា មាន មនុស្ស ៣០០ នាក់ ត្រូវបាន​អ្នកជំនាញ់​យកមក​វិភាគ ដោយ​មិន​អាច​គ្រប់គ្រង​លើ​ការបញ្ចេញ​ទឹកកាម ដោយ​ព្យាយាម​រក​វិធីសាស្ត្រ​ផ្សេង ៗ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ របស់​ពួកគេ ។​
​ចំណុច​នេះ ឈប់​ព្រួយ​ទៅ ដោយ​ពេល​នេះ​មាន ស្ព្រា​យ៍ PSD502 ដែល​អាច​ជួយ​ដល់​ជីវិត​ផ្លូវភេទ​អ្នក​ឲ្យ​យូរអង្វែង ដោយ​គ្រាន់តែ បាញ់​លើ​លឹង្គ ៥ នាទី មុន​រួមរ័ក នោះ កម្រិត​នៃ​ការរួមរ័ក​នឹង​ពុះកញ្ជ្រោល​ជា​មិនខានឡើយ ។ ផលិតផល​នេះ​ដែរ អាច​ចេញ​លក់​នៅលើ​ទីផ្សារ អង់គ្លេស និង លើ​ពិភពលោក នៅ​ឆ្នាំ ក្រោយនេះ ៕​
sex

មតិយោបល់