ជើងហោះហើរ Embrader-195 ត្រូវបានបង្ខំឲ្យចុះចត់ជាបន្ទាន់ ព្រលានយន្តហោះទីក្រុង Batumi, Georgia បន្ទាប់ពីបុកសត្វស្លាប ដែលហើរជាហ្វូង ធ្វើឲ្យមានបញ្ហា ។
ហេតុការណ៍នេះដែរបានកើតឡើង វេលាម៉ោង ៤ និង ៥០ នាទី ព្រឹកថ្ងៃទី ២៨ ខែ កក្កដា ដែលជាម៉ោងក្នុងស្រុក ។ សារព័ត៌មាន RIA Novosti បានចុះផ្សាយថា ជើងហោះហើរ Embraer-195 ដែលផ្ទុកមនុស្សចំនួន ១០៤ នាក់ ក្នុងនោះមានកុមារ ១៦ នាក់ និង នាវិកចំនួន ៥ នាក់ ក៏បង្ខំឲ្យចុះចត់ភ្លាមៗ ។
យន្តហោះនេះដែរ ធ្វើដំណើរពី ព្រលាន នៅទីក្រុង Batumi ប្រទេសហ្សកហ្ស៊ើទៅកាន់រដ្ឋធានី Belarus Minsk ។ ការហោះហើរមិនយូរប៉ុន្មាន ស្រាប់តែមានបញ្ហា បន្ទាប់ពីអ្នកគ្រប់គ្រងបានរកឃើញថា មានហ្វូងបក្សី ហើរចូលក្នុងម៉ាស៊ីន ទើបបង្ខំឲ្យចុះចត់ភ្លាមៗ ដើម្បីដោះស្រាយបញ្ហានេះ បញ្ជៀស គ្រោះថ្នាក់៕
មតិយោបល់