ព័ត៌មានជាតិ

ចំណូល​ក្លិប Barcelona ឆ្នាំ ២០១៣ – ២០១៤ រកបាន ៧១១ លាន​ដុល្លារ

​យោង​តាម​ទំព័រ usatoday ចុះផ្សាយ​នៅ​ថ្ងៃទី ២៩ ខែ កក្កដា នេះ បានឲ្យដឹងថា ប្រាក់ចំណូល ក្លិប Barcelona ទទួល បាន ៥៣០ លាន​អឺរ៉ូ ប្រហែល ៧១១ លាន​ដុល្លារ អាមេរិក ក្នុង​រយៈពេល ១ ឆ្នាំ​កន្លង​ទៅ ដោយ​ចំណេញ​បានតែ ៤១ លាន​អឺរ៉ូ ប្រហែល ៥៥ លាន​ដុល្លារ តែប៉ុណ្ណោះ ។ នេះ​បើ​តាម​ការប្រកាស​របស់​ក្លិប កាលពី​ថ្ងៃ​អង្គារ ។​
​លោក Javier Faus អនុប្រធាន​ប្រតិបត្តិ​ក្លិប Barcelona ដែល​ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ បានបង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ សម្រាប់ ២០១៣ – ២០១៤ ដោយ​បាន​និយាយថា បំណុល​ក្លិប បាន​កាត់បន្ថយ ៤៤ លាន​អឺរ៉ូ ក្នុង​តួរ​លេខ ២៨៧ លាន​អឺរ៉ូ ។​

​អនុប្រធាន​រូបនេះ​បាន​បន្ថែមទៀតថា ចាប់តាំងពី លោក​បាន​ចូល​កាន់តំណែង កាលពី​ឆ្នាំ ២០១០ បំណុល​របស់​ក្លិប បាន​កាត់បន្ថយ​សរុប​ចំនួន ១៤៣ លាន​អឺរ៉ូ ដោយ​ក្លិប Barcelona ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ២៤ បាន​ឡើង​មក​កាន់​ចំណាត់ថ្នាក់​ទី ២ ដែល​ជា​ក្លិប​មាន​ជាង​គេ ដាក់​ចំណាត់​ថ្នាក់​ដោយ Forbes ។​

​បញ្ជាក់​ផង​ដែរ​ថា ចំណូល ចំនួន ៧១១ លាន​ដុល្លារ នេះដែរ បានមក​ពី​ការលក់​សំបុត្រ ចូលរួម​ទស្សនា ដៃគូ​ផ្សព្វផ្សាយ និង ការ​ចំណេញ​ពី​ការលក់​កីឡាករ​ជាដើម ៕

Barcelona

មតិយោបល់