សារព័ត៌មាន AFP បានផ្សព្វផ្សាយ ថា កាលពីថ្ងៃទី២៩កក្កដា មន្ដ្រីជាន់ខ្ពស់ អាមេរិកមានគម្រោងលក់មីស៊ីលដល់ ទៅ ៥ពាន់ដើម ប្រភេទ Hellfire ឱ្យទៅ អ៊ីរ៉ាក់ក្នុងតម្លៃដល់ទៅ៧០០លានដុល្លារ។ ការលក់សព្វាវុធនោះ ជាផ្នែកមួយនៃ ការជួយជ្រោមជ្រែងរបប់សរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដល់ទីក្រុងបាដាដ ក្នុងការដណ្ដើមទីតាំងទាំងឡាយពីក្រុម ឧទ្ទាមអ៊ីស្លាមនិកាយសាន់នី ។ នេះជាកិច្ចព្រមព្រៀងលក់សព្វាវុធ ដ៏ធំបំផុតរបស់អាមេរិកទៅឱ្យអ៊ីរ៉ាក់ ហើយមីស៊ីលនេះ អាចបាញ់ចេញពីយន្ដ ហោះចម្បាំង AC-208 និងយន្ដហោះ ចម្បាំងច្រើនប្រភេទផ្សេងទៀត ។
នៅ ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី២៩កក្កដា អង្គការសហប្រតិបត្ដិការសន្ដិសុខសហ ប្រជាជាតិ DSCA បានឱ្យដឹងថា តាម កិច្ចព្រមព្រៀងខាងលើ អាមេរិកនឹងផ្គត់ ផ្គង់កាំជ្រួចមីស៊ីលដល់ទៅ៥ពាន់ដើម និងសម្ភារពាក់ព័ន្ធក៏ដូចជាហ្វឹកហ្វឺនដល់ កម្លាំងទាហានអ៊ីរ៉ាក់ក្នុងការប្រើប្រាស់ សព្វាវុធទាំងនោះប្រកបដោយសុវត្ថិភាព វាយប្រហារទៅលើក្រុមឧទ្ទាមអ៊ីស្លាម ISIS និង ISIL ។ ក្រសួងការបរទេសអាមេរិកបាន អនុម័តការសម្រេចខាងលើ ហើយពេល នេះបានបញ្ជូនទៅកាន់សភាអនុម័ត ។
សភាអាមេរិកនឹងមិនរារាំងដល់ការផ្ដល់ មីស៊ីលទាំងនោះទៅឱ្យអ៊ីរ៉ាក់នោះឡើយ។ អ្នកនាំពាក្យមន្ទីបច្ចកោណអាមេរិក លោក ចន ឃើរប៊ី បានបញ្ជាក់ថា គ្រាន់ តែនៅក្នុងខែកក្កដា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនមីស៊ីលប្រភេទ Hellfire ដល់ ទៅ៤៦៦ដើមឱ្យទៅអ៊ីរ៉ាក់ ហើយបើគិត តាំងពីខែមករាមកទល់ពេលនេះ ចំនួន មីស៊ីលដែលបញ្ជូនទៅឱ្យអ៊ីរ៉ាក់មានរហូត ដល់៧៨០ដើម ។ ជាមួយសព្វាវុធទាំង នោះ រដ្ឋាភិបាលអ៊ីរ៉ាក់អាចបើកការវាយ ប្រហារដណ្ដើមទីតាំងទាំងឡាយដែល ក្រុមអ៊ីស្លាម ISIS គ្រប់គ្រង ៕
មតិយោបល់