ព័ត៌មានជាតិ

អគ្គិភ័យឆេះបន្ទប់ស្នាក់នៅបណ្តោះអាសន្នរបស់កម្មករសំណង់កាស៊ីណូជនជាតិចិន អស់ចំនួន១២បន្ទប់…

ព្រះសីហនុៈ កាលពីម៉ោងជិត១២យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅបណ្តោះអាសន្នរបស់កម្មករសំណង់កាស៊ីណូជនជាតិចិន នៅចំណុចចុងឆ្នេរអូរឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមាននគរបាលនិងកងរាជអាវុធហត្ថ បានប្រើរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោងជាង១រំលងអធាត្រ ឆ្លងចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។

បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចថាមូលហេតុ ករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ក្នុងនោះឆេះខូចខាតទាំងស្រុងបន្ទប់ចំនួន១២ បន្ទប់ (មាន២ជាន់ ក្នុង១ជាន់ មាន៦បន្ទប់)និងសម្ភារៈមួយចំនួន៕

មតិយោបល់