លោក Carlo Ancelotti អ្នកចាត់ការទូទៅក្លិប Real Madrid បានឲ្យដឹងថា គាត់ រួមទាំងបុគ្គលិក កំពុងយកចិត្តទុកដាក់ លើកីឡាករ Cristiano Ronaldo បើទោះបីជារបួសជង្គង់របស់គាត់ មានបញ្ហាធូរស្រាលក្តី ។
កីឡាករ Ronaldo មិនបានលេង ជាលក្ខណៈមិត្តភាពជូនក្លិបនោះទេ ខណៈដែលជួប Inter Milan និង Roma នៅ អាមេរិក ដោយសារតែបញ្ហារបួសជង្គង់របស់ខ្លួន ។
ក្នុងអំឡុងពេលហ្វឹកហាត់ Ronaldo ត្រូវបាន គ្រូបង្វឹកក្លិប ឲ្យហាត់ដោយឡែកពី ក្រុមរបស់ខ្លួន ដោយមិនប្រើល្បឿនលឿន ឡើយ ក្នុងនោះគឺត្រូវប្រើប្រាស់សកម្មភាពដ៏ទន់ភ្លន់ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់របួសចាស់ ។
Carlo Ancelotti និយាយក្រោយបញ្ចប់ការប្រកួតជាមួយនឹង Roma នៅ ដាឡាស បានឲ្យដឹងថា”យើង កំពុងយកចិត្តទុកដាក់លើ របួសរបស់គាត់ ដោយព្រួយបារម្ភ យកតែមែនទែន ប៉ុន្តែបញ្ហារបួសនោះត្រូវបាន បំភ្លេចចោល តែមិនប្រញាប់ប្រញាល់ឲ្យគាត់ចេញមុខនោះទេ” ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ មិនបានប្រាប់ ថា Ronaldo អាចនឹងមានវត្តមានលេង នៅថ្ងៃសៅរ៍ ខណៈជួប បិសាចក្រហម ៕
មតិយោបល់