បន្ទាប់ពីការការរិះគន់ចំៗទៅលើបុគ្គល ធាន វុទ្ធី ដែលតាំងខ្លួនឯងជាព្រះចាប់ជាតិ ឬបុគ្គលដែលអស្ចារ្យខាងព្រះពុទ្ធសាសនាមក ក្រសួងក៏បានបញ្ជូនមន្ត្រីជំនាញឲ្យទៅធ្វើការពិនិត្យ ប៉ុន្តែនៅពេលទៅដល់កន្លែង បុគ្គលនេះក៏បានរត់គេចខ្លួនបាត់។
នៅពេលនេះ អាជ្ញាធរថៃ ប្រចាំនៅខេត្តស្រះកែវ ជាប់ព្រះដែនកម្ពុជា-ថៃ បានណែនាំ និងដាស់តឿនឲ្យប្រជាពលរដ្ឋខ្លួនដែលរស់នៅក្នុងស្រុកខ្មែរ និងស្រុកថៃ កុំឲ្យចាញ់បោកបុគ្គល ធាន វុទ្ធី។
សារព័ត៌មានថៃ khaosod បានចេញផ្សាយដោយដកស្រង់នូវសំដីរបស់លោក ឧត្តសេនីយ៍ លើកភុង សិរិវ៉ាត់ នាយរងសេនាធិការ យោធា ទទួលបន្ទុករក្សាសន្តិសុខប្រចាំខេត្ត ស្រះកែវរបស់ថៃថា ន្ទាប់ពីទទួលព័ត៌មានពីពលរដ្ឋថៃ ដែលរស់នៅក្នុងប្រទេសកម្ពុជា តាមបណ្តេញសង្គម Line បានធ្វើផ្ញើរូបភាព២ សន្លឹក បង្ហាញពីសកម្មភាព បុរសកម្ពុជាម្នាក់ ស្លៀកសពាក់ស ដែលបានតាំងជាព្រះសិរិអារ្យមេត្រីយ៍ ឬ បុគ្គលអស្ចា មានបុណ្យបារមីខ្ពស់ ជាហេតុធ្វើឲ្យព្រះសង្ឃ និង មនុស្សជាច្រើនលុងជឿ ថ្វាយបង្គំ និងនាំយក យកមាសប្រាក់ ទៅថ្វាយយ៉ាងសន្ធឹកសន្ធាប់ ក្នុង មានពលរដ្ឋថៃផងដែរ។
លោកបានបន្តទៀតថា ច្ចុប្បន្ន អង្គភាពលោក បានចេញសេចក្តីប្រកាស ដាស់តឿន របស់ប្រជាពលរដ្ឋថៃ ដែលរស់នៅក្នុងប្រទេសកម្ពុជា និង ប្រទេសថៃក្តី កុំឲ្យលុងជឿបុគ្គលខាងលើជា ដាច់ខាត ព្រោះអាចខាតបង់ទ្រព្យសម្បត្តិផ្ទាល់ ដោយសារតែមានជំនឿខ្វះការពិចារណាបែបនេះ៕
មតិយោបល់