ព័ត៌មានជាតិ

កូរ៉េ ខាងជើង​នៅ​តែ​បន្ត​បាញ់​រ៉ុក្កែត​ចំនួន​៤​គ្រាប់​បន្ថែមទៀត​

​ទីភ្នាក់ងារ​សារព័ត៌មាន​យន់​ហាប់ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ដោយយោង​តាម​ពួក​មន្ត្រី ក្រសួង​បង្រួបបង្រួម​JCS​ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល ចម្ងាយ​ខ្លី​ចំនួន​៤​គ្រាប់ ដែល​គេ​បាន ប៉ាន់ប្រមាណ​ថា បាន​បាញ់​ចេញពី​រ៉ុក្កែត​ទំហំ​៣០០​មី​លី​ម៉ែត្រ ។​

​តាម​មន្ត្រី JCS ឱ្យដឹងថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់ នៅ ម៉ោង​៧.៣០​នាទី និង​៧.៤០​នាទី​ព្រឹក​ចេញពី​តំបន់ Mount Myohyang នៅក្នុង​ខេត្ត​ពី​យ៉ុង​ហ្គាន (Pyongan) របស់​កូរ៉េ​ខាងជើង​។​

​ខេត្ត​Pyongan បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់ បន្ថែម​ទៀត​ដែល​ហោះ​ក្នុង​រយៈ ចម្ងាយ​ប្រហែល​២១០​គីឡូម៉ែត្រ និង​១៣០​គីឡូម៉ែត្រ នៃ​មី ស៊ី​ល នី​មួយៗ​នៅ​ម៉ោង​៥,៥០​នាទី​ល្ងាច និង ៦.០០​ល្ងាច ចេញពី​តំបន់​ដដែល​ចូល​ទៅ​តំបន់​ភាគ​ខាងកើត​។​

​មី​ស៊ី​ល​ក្នុង​រយៈ​ចម្ងាយ​២១០​គីឡូម៉ែត្រ ត្រូវបាន​គេ​ដឹងថា ធ្លាក់​នៅក្នុង​ដែនទឹក​ភាគ​ខាង កើត ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ធ្លាក់​នៅក្នុង​ទឹកដី របស់​កូរ៉េ​ខាងជើង​៕​
Korean

មតិយោបល់