ព័ត៌មានជាតិ

ការប្រកួត​រវាង បិសាច​ក្រហម និង Real Madrid នឹង​មាន​អ្នកចូលរួម​ទស្សនា ១០៩ ០០០ នាក់ នា​ថ្ងៃ​សៅរ៍​នេះ

ការប្រកួត​មិត្តភាព​រវាង​ក្រុម បិសាច​ក្រហម និង ក្លិប Real Madrid នឹង​មាន​អ្នកចូលរួម​ទស្សនា មិន​ក្រោម ១០៩ ០០០ នាក់ នៅ The Big House , Michigan ថ្ងៃ​សៅរ៍​ស្អែក​នេះ ។​នេះបើយោងតាមសារព័ត៌មាន ដេលីម៉េល ។​

​ក្រុម​យក្ស​អឺរ៉ុប នឹង​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ សម្រាប់ ក្រប​ខណ្ឌ International Champions Cup នៅ ពហុ​កីឡដ្ឋាន Michigan Stadium លើ​ទឹកដី​អាមេរិក ។​
​អ្នក​ចាត់ការ​ទូទៅ​ក្លិ បិសាច​ក្រហម លោក Louis van Gaal នឹង​មាន​ឱកាស លូត​ដំណើរ​ទៅមុខ ជាមួយនឹង​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ការប្រកួត​មិត្តភាព ប្រសិន​បើ​ពួកគេ​អាច​ផ្តួច​ម្ចាស់​ជើងឯក​ពានរង្វាន់​អឺរ៉ុប នៅលើ​ទឹកដី​អាមេរិក នេះ​។​

​រវាង​ក្លិប បិសាច​ក្រហម Manchester United និង អធិរាជ​ស Real Madrid គឺជា​ក្រុម​ដែល​ខ្លាំង សម្រាប់​ទស្សនៈកិច្ច​មក​កាន់​អាមេរិក មុន​បើក​រដូវ​កាល ក្រប​ខណ្ឌ រៀងៗ​ខ្លួន​នោះ ។​
​កាលពី​យប់​ថ្ងៃ​អង្គារ បិសាច​ក្រហម បាន​យក​ឈ្នះ ក្រុម Inter Milan ដោយ​ការ​ស៊ុត​ប៉េណ័ល​ទី ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ជាង ៦១ ២៣៨ នាក់ នៅ FedExField ។​
​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍ នេះ កីឡាករ Wayne Rooney, Cristiano Ronaldo និង Gareth Bale គួរតែ​មាន​វត្តមាន​លេង ព្រោះថា វា​ជា​កត្តា​ដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បាល់​ទាំត់​ទិញសំបុត្រ​ចូល​មើល សម្រាប់​ការប្រកួត​ចុង​សប្តាហ៍​នេះ ៕​
https://i1272.photobucket.com/albums/y389/domneng/3D/MachesterVsReal1_zps388dc766.jpg
https://i1272.photobucket.com/albums/y389/domneng/3D/MachesterVsReal2_zpsf4d22530.jpg

មតិយោបល់