ខណៈដែលមនុស្សជាច្រើនរំពឹងថា iPhone 6 នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញានោះ ស្រាប់តែនៅពេលនេះ មានព័ត៌មានចចាមអារ៉ាមថ្មីលេចឮមកថា iPhone 6 ត្រូវពន្យារពេលរហូតដល់ខែតុលាវិញ។
ប្រភពព័ត៌មានពីជនអនាមិកដែលស្និទ្ធស្នាលនឹងតំណាងលក់រាយរបស់ Apple ម្នាក់បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6 នៅថ្ងៃទី១៤ខែតុលា ឆ្នាំ ២០១៤ ហើយតំណាងលក់រាយរបស់ Apple ទាំងអស់បានទទួលព័ត៌មាននេះព័ត៌មានមេធំ Store របស់ Apple ហើយដែរ។
ថ្ងៃទី១៤ខែតុលា គឺថ្ងៃដែលក្រុមហ៊ុន Apple ប្រកាសបង្ហាញ iPhone 4s កាលពីឆ្នាំ ២០១១ ហើយនេះជាលើកទី២ហើយដែល Apple យកថ្ងៃទី១៤ខែតុលាបង្ហាញ iPhone។ វាអាចជាចម្ងល់បន្តិច ព្រោះថា Apple តែងតែជ្រើសរើសយកថ្ងៃសុក្រសម្រាប់បង្ហាញ iPhone ថ្មី ប៉ុន្តែនៅចំថ្ងៃអង្គារ៕
មតិយោបល់