ព័ត៌មានជាតិ

ចូល​រំលោភ​ប្រពន្ឋ​មិត្តភ​ក្រ័​បានសម្រច​ម្តង ញ៉ាម​ ​មួយ​ម៉ោង​ក្រោយមក​ទៅ​ម្តងទៀត ត្រូវ​នគរបាល​ចាប់ខ្លួន​

​ខេត្ត​កំពង់ឆ្នាំង៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ដាក់​ក្នុង​ពន្ឋនាគារ​ខេត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ​២០១៤​នេះ ដោយ​ចោទប្រកាន់​ពី​លួច​រំលោភ​ប្រពន្ឋ​គេ​បានសម្រេច កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ។​

​លោក​វរៈ​សេនីយ៏​ត្រី ឌុ​ច​ ចំរើន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា ជនសង្ស័យ​ដែល​តុលាការ​សម្រេច​ឃុំខ្លួន នោះ​មាន ឈ្មោះ ជឹម បឿន អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ខេត្តកណ្តាល តែ​មក​បាន​ប្រពន្ឋ​នៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ ខាងលើ​ខណៈ​បានមក​ធ្វើជា​កម្មករ​ឡឥដ្ឋ​នៅ​ទីនោះ ចំណែក​ស្ត្រី​រងគ្រោះ​មាន​អាយុ​២៤​ឆ្នាំ មានប្តី និង​កូន​២​នាក់ កូន​ប្អូន​ទើប​មាន​អាយុ​៤​ខែ​ប៉ុណ្ណោះ ។​

​លោក​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ​បាន​ផឹកស៊ី ជាមួយ​មនុស្ស​៤-៥​នាក់ អស់​ស្រា​ចំនួន​៤​លីត្រ ។ ក្រោយ​ពេល​ស្រវឹង​ជនសង្ស័យ​បាន​ត្រឡប់ទៅផ្ទះ​វិញ ពេល​ទៅដល់​ផ្ទះ​បាន​ប្រើ​ប្រពន្ឋ​កោសខ្យល់​អោយ តែ​ប្រពន្ឋ​មិន​កោសខ្យល់​អោយ​ទេ ព្រោះ​ទើប​ឈ្លោះ​គ្នា​ពី​ថ្ងៃ ។ បន្ទាប់​​មក បុរស​ជា​ជនសង្ស័យ​រូប​នោះ​បាន​ដើរ​ទៅ​ផ្ទះ​ស្ត្រី​រងគ្រោះ ខណៈ​ដែល​ប្តី​គេ​មិន​នៅ គឺ​ទៅ​ដេក​យាម​នៅ​ឡឥដ្ឋ ហើយ​បាន​លប​ឡើង​ចូល​មុង​ទៅ​រំលោភ​ស្ត្រី​រងគ្រោះរ​ហូត​បាន​សម្រច ព្រោះ​ស្ត្រី​រងគ្រោះ​បាន​ច្រឡំ​ស្មានថា​ជា​ប្តី​របស់​ខ្លួន ប៉ុន្តែ​មុនពេល​ចេញ​ទៅ​វិញ ស្ត្រី​រងគ្រោះ​មាន​ការសង្ស័យ​បាន​បើកភ្លើង​អាគុយ​
​មើល ទើប​ដឹងថា​មិនមែន​ជា​ប្តី​របស់​ខ្លួន ហើយក៏​មិន​ហ៊ាន​មាត់ ក អី​ដែរ ព្រោះ​យល់ថា​ចាំ​ស្អែក​និង​ប្តឹង​សមត្ថកិច្ច ។ ប៉ុន្តែ​ប្រហែល​ជាង​១​ម៉ោង​ក្រោយមក ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាង​ទៅ​លប​បើ​កមុង​ចូល​ទៅ​បម្រុងរ​លោភ​ម្តងទៀត ពេលនោះ​ស្ត្រី​រងគ្រោះ​ក៏​បាន​ស្រែក​ផ្អើល​អ្នកជិតខាង ហើយ​មាន​មនុស្ស​ជាច្រើន​នាក់ បាន​ស្ទុះ​ចូលមក ឃើញ​ជនសង្ស័យ​ចេញពី​ក្នុង​មុង​ស្ត្រី​រងគ្រោះ​រត់​ត្រឡប់ទៅផ្ទះ​វិញ​។​លុះ​ស្អែក​ឡើង​ថ្ងៃទី ៣០ ខែកក្កដា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​ស្ត្រី​រងគ្រោះ យក​មក​កាន់​ស្នងការដ្ឋាន និង​បាន​ក៏​សាង​សំណុះ​រឿង​បញ្ជូនទៅ​តុលាការ​ត្រូវ​តុលាកា​សម្រច​ឃុំខ្លួន​នៅ​វេលា​ម៉ោង​
៥​ល្ងាច ថ្ងៃទី ៣១ ខែកក្កដា តែម្តង ។

​លោក​ប្រធានការិយាល័យ​បាន​បន្តថា តាម​ចម្លើយសារភាព​របស់​ជ​ន​នេះ ក្រៅពី​ប្រព្រឹត្ត​អំពើ​មិន​គាប់​បី ជាមួយ​ប្រពន្ឋ​មិត្តភ​ក្រ័ជាកម្មករ​ជាមួយគ្នា កាលពី​នៅ​ខេត្តកណ្តាល​ធ្លាប់​មាន​ទោស​ពី​បទ​រំលោភ​ដូចគ្នានេះដែរ ហើយ​បាន​គេច​មក​ធ្វើជា​កម្មករ​ឡឥដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​នៅ​មិន​ចោល​មាយា​ទ​ចាស់​ត្រូវ​ចូល​គុក​ម្តងទៀត​៕

2014-08-02_115543

មតិយោបល់