ព័ត៌មានជាតិ

Alexis Sanchez កំពុង​ផ្តោតអារម្មណ៍​លើ​កាយសម្បទា​

​អង់គ្លេស ៖ កីឡាករ Alexis Sanchez បានឲ្យដឹងថា លោក​មិនបាន​កំណត់​ទិសដៅ​អ្វី ជាមួយនឹង​ពានរង្វាន់​ក្លិប​កាំភ្លើង​ធំ ឡើយ តែ លោក​កំពុង​ផ្តោតអារម្មណ៍​សំខាន់​ទៅលើ​កាយសម្បទា​របស់ខ្លួន ។​

​កីឡាករ​សញ្ជាតិ​ឈី​លី បាន​ចុះហត្ថលេខា ជាមួយនឹង​ក្លិប​កាំភ្លើង​ធំ បន្ទាប់​ចាកចេញ​ពី ក្លិប Barcelona ក្រោយ​ការប្រកួត World Cup កន្លងទៅនេះ ។ ក្នុងនោះ​ដែរ​បាន​បង្ហាញ​ខ្លួន​ប្រកួត ២ លើក​ជាមួយ​នឹង ក្លិប កាំភ្លើង​ធំ ។​

​កីឡាករ Alexis Sanchez គឺ​មាន​ទំនុកចិត្ត​ខ្លាំងណាស់ ដើម្បី​ជួយ​ឲ្យ ក្លិប​កាំភ្លើង​ធំ ឡើង​មក​កាន់ លំដាប់​កំពូល នៃ​ក្របខណ្ឌ អង់គ្លេស ។​
​ជា​ដំបូង​ដើម្បី​ទទួលបាន​លទ្ធផល​នេះ ដែរ កីឡាករ​សញ្ជាតិ​ឈី​លី ត្រូវ​មើល​ទៅ​កាន់​ទំហំ​សន្ទុះ​នៃ​កាយសម្បទា​របស់ខ្លួន ។​
​ថ្លែង​ប្រាប់​ដល់​គេហទំព័រ​ក្លិប Alexis Sanchez ឲ្យដឹងថា ” ខ្លួន​បាន​ចូលរួម​លេង ជាមួយនឹង Arsenal រួចរាល់​ហើយ ជាពិសេស ការប្រកួត ៧០ នាទី ប៉ះ​ជាមួយ​នឹង Monaco បញ្ជាក់​ថា​ខ្លួន​នឹង​លេង​បានតែ កម្រិត​កាយសម្បទា​នៅ​ទន់ខ្សោយ​បន្តិច ត្រូវការ​ពេលវេលា​ពង្រឹង​បន្ថែម​” ៕
Sanchez

មតិយោបល់