Reuters៖ ក្រុមហ៊ុន Apple បានកំណត់កាលបរិច្ឆេទ សម្រាប់រៀបចំព្រឹត្តិការណ៍ធំមួយនៅថ្ងៃទី០៩ខែកញ្ញា ខាងមុខ ដើម្បីធ្វើការបង្ហាញ iPhone 6 ដែលជាថ្ងៃមួយមនុស្សស្ទើរពេញពិភពលោកទន្ទឹងរងចាំ។
បើទោះបីជាវាមិនមែនជាព័ត៌មានថ្មីសម្រាប់ iPhone 6 ប៉ុន្តែនេះជាព័ត៌មានចុងក្រោយដែលយើងទទួលបាន ហើយក៏អាចជាព័ត៌មានមួយផ្លូវការសម្រាប់ខែនេះផងដែរ។ iPhone 6 អេក្រង់ ៥,៥អ៊ីង ត្រូវបានគេរំពឹងថា នឹងមកប្រជែងជាមួយនឹងស្មាតហ្វូនរបស់ Samsung ប៉ុន្តែគេមិនប្រាកដ Apple ក្នុងការបង្ហាញ iPhone 6 អេក្រង់ធំជាងបច្ចុប្បន្ននោះទេ ព្រោះថាតាំងពីដើមមក Apple ពុំធ្លាប់បានតាំងចិត្តបង្កើត iPhone អេក្រង់ធំ ជាពិសេសអតីតនាយកប្រតិបត្តិ Apple លោក Steve Jobs ធ្លាប់បាននិយាយថា Apple នឹងមិនបង្កើត iPhone អេក្រង់ធំជាងបច្ចុប្បន្ន ព្រោះវាមិនមែនបានផ្ដល់ភាពងាយស្រួលក្នុងការកាន់នឹងដៃនៅពេលប្រើប្រាស់៕
មតិយោបល់