ព័ត៌មានជាតិ

ដួល​ផ្អែក​និង​កញ្ចក់​រថយន្ត​គេ ស្មាន​តែ​ចោរ​កាច់​កញ្ចក់​ត្រូវ​សន្តិសុខ​វាយ​ឲ្យ​រងរបួស​បែក​មុខ​

​ ​ភ្នំពេញ​៖​បុរស​ម្នាក់​ចេញ​ពី​ផឹកស៊ី​នៅ​ភោជនី​ដ្ឋា​ន​ផ្កា​ភ្នំ​ស្រវឹង​ដើរ​ទៅ​ដួល​ផ្អែក​និង​កញ្ចក់​រថយន្ត របស់​គេ​សន្តិសុខ​ក្រឡេក​មក​ឃើញ​ស្មាន​តែ​ចោរ​កាច់​កញ្ចក់​ក៏​ចាប់​ចងដៃ​វាយ​ទ្រោម​ខ្លួន​បង្កឲ្យមាន ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច មក​មើល​កន្លែង​កើតេ​ហ​តុ​។ ហេតុការណ៍​នេះ​កើត នៅវេល​ម៉ោង ១០ ថ្ងៃទី​២៧​ខែតុលា ឆ្នាំ​២០១៤ នៅ​ចំនុច​ភោជនី​ដ្ឋា​ន​ផ្កា​ភ្នំ ដែល​ស្ថិតនៅ​តាម​បណ្តោយ ផ្លូវ​លេខ​២៨៩​កែង និង ផ្លូវ​លេខ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។​

​ ​តាម​សំដី​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុ​កាណ៍​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​នៅ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ស្រវឹង​ដើរចេញ​ពី​ភោជនី​ដ្ឋា​ន​ផ្កា​ភ្នំ​បាន​ដើរ​ទៅ​ដួល​ផ្អែក​និង កញ្ចក់​រថយន្ត​មួយ​គ្រឿង​ម៉ាក ស៊ី អរ វី ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ ដែល​ចត​ចោល​នៅ​កន្លែង កើតហេតុ បន្ទាប់​មក​សន្តិសុខ​ដែល​យាម​រថយន្ត បាន​ក្រឡេក​មក​ឃើញ​បុរស​ម្នាក់​កំពុងតែ​ទ្រាប​ខ្លួន​លើ កញ្ចក់​រថយន្ត ក៏​នឹកស្មានថា​ជា​ចោរ​កំពុង​តែ​កាច់​កញ្ចក់​រថយន្ត​ក៏​បាន​ស្ទុះ​ទៅ​ឃាត់​និង​ចាប់​ចងដៃ វាយ​មួយ​ប្រាវ បាន​បង្កឲ្យមាន កា​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច មក​មើល កន្លែង​កើត​ហ​តុ​។​

​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​ការអន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​នាំខ្លួន បុរស​ដែល​ជា​សន្តិសុខ និង បុរស​ស្រវឹង​ម្នាក់​ដែល​ផ្អែក​លើ​កញ្ចក់​រថយន្ត​គេ យក​ទៅ​ប៉ុសិ៍​នគ​បាល បឹងកក់​១ ដើម្បី​សាកសួរ ចំណែក​ម្ចាស់​រថយន្ត​បាន​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ​៕
Drunk

មតិយោបល់