ព័ត៌មានជាតិ

នារី​ក្នុង​ខេត្តស្ទឹងត្រែង​ម្នាក់ ព្រលឹង​សត្វ​នាគ​ចូលខ្លួន (Video Inside)

​ស្ទឹងត្រែង​៖​ឃ្លិប​វីដេអូ មួយ ដែល​កំពុង​កូរ​អារម្មណ៍ អ្នកលេង​បណ្តាញ​ហ្វេ​សប៊ុក ឲ្យ​ភ្ញាក់ផ្អើល ដោយ​បញ្ជាក់​ថា នារី​ក្នុង​ខេត្តស្ទឹងត្រែង​ម្នាក់ ល្បី​ថា “​ព្រលឹង​សត្វ​នាគ​ចូលខ្លួន​” ដោយ​អ្នកស្រុក ជាច្រើន​កំពុងតែ​ជឿ និង​បន់ស្រន់​សុំ​សេចក្តីសុខ​ពី នាងក្រមុំ ព្រលឹង​នាគ​ចូលមកសណ្ឋិត​នេះ ។​

​ក្នុង​ឃ្លិប​បាន​បង្ហាញ​យ៉ាង​ច្បាស់ ដោយ​ចាស់ៗ​ក្នុងស្រុក បាននាំគ្នា យក​នាង ដាក់​ក្នុង​អាងទឹក​ឲ្យ​ហែល​លេង រួច​រោយ​ផ្កាឈូក ពីលើ ដោយ​ជឿថា​ទឹក​ដែល​នាង​កំពុងត្រាំ​នោះ អាច​រំដោះគ្រោះ​បាន ។ ម្យ៉ាងវិញទៀត ចាស់ៗ​ក្នុងស្រុក បាននាំគ្នា ប្រគុំ​ភ្លេង ពិណពាទ្យ ធ្វើបុណ្យ​ទៅតាម​ប្រណី​ខ្មែរ ។​

​ប្រភព​វីដេអូ​ដែល​មាន​ធ្លាយ​ចេញពី ហ្វេ​សប៊ុក​នេះ យើង​មិន​ទាន់​ប្រាកដ​មួយរយ ភាគរយ​ថា នេះ​ជា​រឿង​ពិត​នោះទេ ដោយ​ខាង​ភ្នាក់ងារ​យក​ព័ត៌មាន​របស់​យើងខ្ញុំ កំពុងតែ ស្វែងរក​ប្រភពដើម មក​បញ្ជាក់ ប្រភព​យ៉ាងម៉េច​យ៉ាង​ម៉ា យើង​នឹង​បញ្ជាក់​តាម​ក្រោយ​ថា វា ពិត ឬ មិន​ពិត​?
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖​

មតិយោបល់