ការពេញក្រមុំមានន័យថា ក្មេងនោះពេញវ័យ តាមក្បួនវេជ្ជសាស្ដ្រ គេហៅស្ដ្រីពេញក្រមុំបាន ដរាបណាក្មេងស្រីនោះចាប់មានធ្លាក់ឈាមរដូវជារៀងរាល់ខែ ការពេញក្រមុំ ផ្អែកទៅលើអាយុ ឬផ្អែកទៅលើការមករដូវ។
ចំពោះការពេញក្រមុំនេះដែរវាជារឿងមួយពិបាកដែរ ព្រោះថាកុមារីខ្លះមានអាយុត្រឹមតែ១២ ទៅ ១៣ ឆ្នាំប៉ុណ្ណោះ ក៏មានធ្លាក់ឈាមរដូវទៅហើយ តែក៏មានក្មេងខ្លះអាយុ១៥ឆ្នាំទៅហើយនៅតែមិនទាន់មានធ្លាក់ឈាមរដូវ ក៏មានដែរ។ ចំពោះក្មេងបរទេសវិញ អាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ តែមាឌធំទៅហើយ ប៉ុន្ដែពួកនាងមិនទាន់មានរដូវនៅឡើយក៏មានដែរ។
សម្រាប់ប្រទេសកម្ពុជា ការមករដូវដំបូង ចាស់ៗចាត់ទុកថាជាវ័យចូលម្លប់ វ័យគ្រប់ការ។ កាលពីសម័យមុន ក្មេងស្រីចាប់មានរដូវនៅអាយុពី១៧ ទៅ១៨ឆ្នាំ។ ប៉ុន្ដែបច្ចុប្បន្ននេះក្មេងស្រីឆាប់មានរដូវ ជួនត្រឹមអាយុ១១ ឬ១២ឆ្នាំតែប៉ុណ្ណោះ នេះក៏ដោយតែរបបអាហារនៃការទទួលទាន និងការរីកចម្រើននៃសង្គមទំនើបផងដែរ៕
មតិយោបល់