ព័ត៌មានជាតិ

ម្ចាស់ភ័យរត់បាត់អស់ បន្សល់ទុកនៅរបស់ ត្រូវសមត្ថកិច្ចដកហូត

កែបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីលេងល្បែងស៊ីសង (អាប៉ោង) ១ករណី នៅផ្ទះរបស់ឈ្មោះ ខេត សារ៉ាន់ (ស្រី) ក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្រោយកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ អ្នកលេងល្បែង បានរត់គេចខ្លួនអស់ បន្សល់វត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន០៣គ្រឿង ឧបករណ៍លេងសំរាប់លេងអាប៉ោងមួយកំប្លេរ និងស្បែកជើងអ្នកលេងល្បែងមួយចំនួនផងដែរ។

វត្ថុតាងខាងលើ សមសមត្ថកិច្ចនាំយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីឱ្យម្ចាស់ចូលខ្លួនទៅធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងតទៅទៀត នៅថ្ងៃខាងមុខ ។ ចំណែកម្ចាស់ផ្ទះ សមត្ថកិច្ចបានអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការផ្តល់ទីតាំងលេងល្បែងស៊ីសងបន្តទៀតផងដែរ ៕

មតិយោបល់