ព័ត៌មានជាតិ

ថាក់ស៊ីន ជា​មហាសេដ្ឋី​លំដាប់​ទី​៦ ក្នុង​ប្រទេស​ថៃ​

​កាល​ពី​ថ្មីៗ​នេះ ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Forbes បានបង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ទៅ​លើ​ចំណាត់ថ្នាក់​នៃ​បុគ្គលិក​ដែល​មាន​ទ្រព្យ​ស្ដុកស្តម្ភ​ទៅ​តាម​លំដាប់​ថ្នាក់ ដោយ​ក្នុង​នោះ លោក Bill Gates សហ​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ Microsoft បាន​ជា​បុគ្គលិក​ដែល​មាន​ទ្រព្យ​ច្រើនជាងគេ​បំផុត​រហូតដល់ ៧៦​ពាន់​លាន​ដុល្លារ​អាមេរិក ដោយឡែក​លោក ថាក់​ស៊ី ស៊ីណាវ៉ាត្រា អតីត​នាយក​ប្រតិបត្តិ​ថៃ និង​ត្រូវ​ជា​បងប្រុស​របស់​អ្នកស្រី​យី​ង​ឡាក់ ដែល​គេ​ល្បី​ឈ្មោះ​ថា​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​នោះ មិន​បាន​ស្ថិតក្នុង​ចំណាក់​ទាំង ១០០០​នោះទេ ប៉ុន្តែ​លោក​ជាប់​លេខ ៦​នៅក្នុង​ប្រទេស​ថៃ​។​

​យោង​តាម​ការបញ្ជាក់​ពី​ទស្សនាវដ្ដី Forbes អ្នក​ដែល​មានទ្រព្យ​ច្រើនជាងគេ​នៅក្នុង​ប្រទេស​ថៃ លេខ​១ បាន​ទៅ​លើ​លោក ថា​នី​ន ជៀ​រ៉ា​វ៉ា​នុក ម្ចាស់​ក្រុមហ៊ុន​គ្រឿងឧបភោគ​បរិភោគ ដែល​មាន​ទ្រព្យសម្បត្តិ​សរុប ១១,៤​ពាន់​លាន​ដុល្លារ​អាមេរិក រីឯ​លេខ​២ បាន​ទៅ​លើ​លោក ចា​រើ​ន ស៊ី​រី វ៉ាត់ថា​ណា​ក់​ផាក​ឌី ម្ចាស់​ក្រុមហ៊ុន​ស្រា​បៀ ឆាង ដែល​មានទ្រព្យ ៩​ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក​លេខ ៣​បាន​ទៅ​លើ លោក វ៉ា​និច ឆាំ​យ៉ា​វណ្ណ ម្ចាស់​ក្រុមហ៊ុន​ធនា​រ៉ាប់រង​ជីវិត មាន​ទ្រព្យ ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ លោក​ថាក់​ស៊ី បាន​ស្ថិតនៅក្នុង​លេខ​រៀង​ទី​៦ ដោយ​លោក​មានទ្រព្យ ១,៦​ពាន់​លាន​ដុល្លារ​អាមេរិក​៕

thaksin

មតិយោបល់