Pangkor Laut Resort ជារមណីយដ្ឋានដែនកោះមួយដែលត្រូវបានលក់ទៅឲ្យអ្នកវិនិយោគទុនឯកជនមួយហើយវាមានចម្ងាយតែប្រមាណជា 400 គីឡូម៉ែត្រពីឈូងសមុទ្រភាគលិចនៃប្រទេសម៉ាឡេស៊ី។ជាទឹកដីដែនកោះដែលមានកំណើតជិត 2 លានឆ្នាំមកហើយហើយនៅទីនោះអ្នកអាចមើលឃើញភាពអស្ចារ្យនៃធម្មជាតិដែលមាននិងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់សម្រាប់តែអ្នកដែលបានទៅដល់ប៉ុណ្ណោះ។
ការរៀបចំកន្លែងស្នាក់នៅដែលមានការគូសប្លង់តាមបែបចូលគ្នានៅបរិស្ថានធម្មជាតិនិងគ្រឿងសម្ភារទំនើបបានធ្វើឲ្យអ្នកទេសចរណ៍ជាពិសេសគូស្នេហ៍នឹងត្រូវប្រើប្រាស់ពេលវេលាមួយសម្រាប់ស្នេហាគ្រាដំបូងរបស់ខ្លួនពិតជាមានភាពល្អឥតខ្ជោះនិងមិនអាចភ្លេចបានឡើយ។
ផ្ទៃកោះដែលមានទំហំ 120 ហិកតាគឺបានអភិវឌ្ឍសម្រាប់តែគេហដ្ឋានសម្រាប់រស់នៅនិងរមណីយដ្ឋានប៉ុណ្ណោះហើយនឹងអគារបែបរស់នៅចំនួន 8 ទៀត។អ្វីៗត្រូវបានរៀចំតាមបែបធម្មជាតិដោយលំអទៅដោយផ្កាធម្មជាតិប្លែកៗដើមឈើដែលបានដុះនៅទីនោះស្រាប់តាំងពីយូរណាស់មកហើយ។ទីកន្លែងមួយនេត្រូវបានអ្នកទេសចរណ៍ភាគច្រើនកោតសរសើរនិងទទួលស្គាល់ថាជាកន្លែងដែលមានភាពរ៉ូមែនទិកបំផុតសម្រាប់គូស្នេហ៍ដែលនឹងក្រេបទឹកឃ្មុំ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/Malaysia2_zps13050439.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Malaysia1_zps343c7e86.jpg
មតិយោបល់