ព័ត៌មានជាតិ

ជនសង្ស័យជាជនជាតិចិនចំនួន ១២៧នាក់ ករណីជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ិនធឺណែត (VOIP) នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បើកប្រតិបត្តិការតាមបង្ក្រាបជាបន្ដបន្ទាប់ ដោយឃាត់ខ្លួន ជនសង្ស័យជនជាតិចិន ដែលប្រព្រឹត្តិបទល្មើស ជាក្រុមសង្គមងងឹតចំនួន ១២៧នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ិនធឺណែត (VOIP)។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅសង្កាត់មួយចំននួនក្នុងក្រុងព្រះសីហនុ ដោយមានកិច្ចសហការពីនគរបាលជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលពីប្រទេសចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនបន្តទៅផ្នែកជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់