អេស្ប៉ាញ ៖ក្លិប Real Madrid បានយកគោលនយោបាយធានារ៉ាប់រងជូនកីឡាករខ្លួនចំនួន ៣ នាក់ ក្នុងនោះមាន James Rodriguez, Toni Kroos និង Keylor Navas ។ អ្នកទាំងបីនាក់ តម្រូវឲ្យកាន់ប៊ិចចុះហត្ថលេខា ដើម្បីបញ្ជាក់ការធានារ៉ាប់រង សម្រាប់កីឡាករចំណូលថ្មី ។
គោលនយោបាយដែលក្លិបដាក់ចេញ បានគ្របដណ្តប់ស្ថានភាពសំខាន់ពីរ នោះគឺ កាស្លាប់ ឬ ក៏ពិការ ដែលរារាំងដល់ការវិលត្រឡប់ ទៅកាន់ កីឡាបាល់ទាត់ ជាមួយនឹង ជំនាញវិជ្ជាជីវៈរបស់អ្នកលេង ។
ជាមួយនឹងលក្ខណ្ឌនេះ មានន័យថា បើសិនជាអ្នកលេងមានរបួស ទាំងធ្ងន់ និងស្រាល ក្នុងអាជីពរបស់ពួកគេ នោះគឺជាអ្វីដែលក្លិបត្រូវខាតបង់ ។
ភាគច្រើនៃករណីនេះដែរ ក្លិបត្រូវចំណាយ ១ ភាគរយ លើតម្លៃ ដែលបានចុះកុងត្រាជាមួយនឹងកីឡាករ ។ ជាក់ស្តែង ក្លិប Real Madrid បានចុះហត្ថលេខាជាមួយនឹង James Rodriguez របស់ Monaco ចំនួន ៨០ លានអឺរ៉ូ នោះតាមគោលនយោបាយរបស់ក្លិប បើសិនជាគាត់មានបញ្ហា គឺផ្តល់ចំនួនទឹកប្រាក់ ៨ សែន អឺរ៉ូ ក្នុងមួយឆ្នាំ ។
ក្នុងនោះដែរ Toni Kroos ខាងគោលនយោបាយធានារ៉ាប់រង របស់ក្លិប ឲ្យត្រឹមតែ ៣ សែន អឺរ៉ូ ខណៈដែល Keylor Navas បានត្រឹមតែ ១ សែន អឺរ៉ូ ក្នុងមួយឆ្នាំ ។
សម្រាប់ Real Madrid កីឡាករដែលអាចទទួលបាន ការធានារ៉ាប់រងខ្ពស់មានតែ Ronaldo តែប៉ុណ្ណោះ ដោយឲ្យតម្លៃ ជិត ១ លានអឺរ៉ូ ៕
មតិយោបល់