ព័ត៌មានជាតិ

ម៉ូតូ​ពី​រគ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​បណ្តាលអោយ​បុរស​ពី​នាក់​របួសធ្ងន់​

​ម៉ូតូ​ពី​រគ្រឿង​បើក​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី យប់ ថ្ងៃទី​១៣ សីហា ២០១៤ នៅតាម​បណ្តោយ​ផ្លូវ​២៧៤​កែង​និង​ផ្លូវ​លេខ​១៩៩ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំកា​មន បណ្តាល​ឱ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហង្ស​ដា​ឌ្រិ​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ CJ-4519 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ ពី​លិច​ទៅ​កើត​រួច​បាន​បត់​ស្តាំ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហង្ស​ដា​ឌ្រិ​ម​ពណ៌​ខ្មៅ​មិន​ស្គាល់​ស្លាក​លេខ​ជិះ​ដោយ​បុរស​ពី​នាក់​ក្នង​ទិដៅ​ត្បូង​ទៅ​ជើង​បានប​ត់​ឆ្វេង​ក៏​បាន​ទៅបុក​និង​ម៉ូតូ​ហង្ស​ដា​ឌ្រិ​ម​ពណ៌​ខ្មៅ​មួយគ្រឿង​ទៀត​ពេញ​មួយ​ទំហឹង​បណ្តាល​អោយ​បុរស​ពី​នាក់​របួសធ្ងន់ បន្ទាប់មក​បុរស​ម្នាក់​ដែល​មិន​រងរបួស​បាន​លើ​មិត្តភក្តិ​របស់​ខ្លួន​ដាក់​លើ​កង់​បី​បញ្ចូនទៅ​មន្ទី​ពេទ្យ​ដោយ​យក​ម៉ូតូ​របស់​ខ្លួន​ជិះ​តាម​ពីក្រោយ​កង់​បី​ដែល​ដឹក​មិត្តភក្តិ​របស់​ខ្លួន ចំនែក​ជនរងគ្រោះ​ដែល​ជិះ​ម្នាក់ឯង​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្រោះ​នៅ​មន្ទីពេទ្យ​ភ្លាមៗ​។ ហេតុ​ការណ៏​នេះ​កើត​នៅ កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី យប់ ថ្ងៃទី​១៣ សីហា ២០១៤ នៅតាម​បណ្តោយ​ផ្លូវ​២៧៤​កែង​និង​ផ្លូវ​លេខ​១៩៩ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​ចំកា​មន​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ដែល​ជិះ​ម្នាក់​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល ទួល​ស្វាយព្រៃ​២ ។​
2014-08-13_110940

មតិយោបល់