ព័ត៌មានជាតិ

ប៉េអឹម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ហាមឃាត់​ក្នុង​ឃុំ​កំពង់​ភ្លុក ដកហូត​បាន​ឪ​បករ​ណ៏​ជាច្រើន​មក​ដុត​កំទេចចោល​​

​ សៀមរាប​៖​ដល់​រដូវ​ហាមឃាត់​នៅ​ឪ​បក​រណ៏បទ​ល្មើ​នេសាទ​ខុសច្បាប់​ដែល​កំពង់តែ​កើតមាន​យ៉ាង​ព្រោង​ពៀត​មិនថាតែ​ឃុំ​កំពង់​ភ្លុក​មួយ​ប៉ុណ្ណាះ​ទេ​សូមបី​តែ​នៅ​សង្កា​ត​ចុង​ឃ្នៀស​របស់​ក្រុង​សៀមរាបក៏​មាន​ដែរ​តែ​សមត្ថកិច្ច​កំពង់តែ​ធ្វើ​ការបង្ក្រាប​ដូច​ភ្លៀងរ​លឹម​ជាក់ស្តែង​ដូច​ពេល​នេះ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ជាច្រើន​នាក់​បាន​នាំគ្នា​បង្ហាញ​សាច់ដុំ​ធ្វើ​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​ហាមឃាត់​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ភ្លុក​ស្រុក​ប្រាសាទបាគង និង​ឈាន​ទៅដល់​ធ្វើការ ប្រមូល​វត្ថុតាង​បទល្មើស​នេសាទ​ចំនួន​បី​ប្រភេទ ដែល​ច្បាប់​ហាមឃាត់ យកទៅ​រក្សាទុក​ដើម្បី រងចាំ​ការដុត​កម្ទេចចោល​។​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នេះ​ដែរ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​១១​ខែ​សីហា ស្ថិត​នៅ​ចំនុច​ទំនប់​វល្លិ៍​ប្រេង​ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក សុក កែវ​បណ្ឌិត ព្រះរាជ​អជ្ញារ​ង​អមសាលា​ដំបូង​ខេត្តសៀមរា​បព្រ​មទាំង​កងរាជអាវុធហត្ថ​ប្រមាណ​ជាង​២០​នាក់ ។

​លោក​វរៈសេនីយឯក ស្រី យូ រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យដឹងថា នា​រដូវ​ហាមឃាត់​នេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ធ្វើការ​ឆ្មក់​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជាច្រើន​ករណី ជាក់ស្តែង នៅ​យប់​ថ្ងៃទី​១១​ខែ​សីហា យើង​បាន​កំទេច នឹង​ប្រមូល វត្ថ​តាង​ខុស​ច្បាប់​ដូចជាៈ​សាច់​មោង​ប្រវែង​២០០​ម៉ែត្រ​,​មាត់​ប័រ​ចំនួន​៥ ,​ត្រី​ចំរុះ​ចំនួន​៥០​គីឡូក្រាម យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​កងរាជអាវុធហត្ថ​(​បេ​៨)​។​លោក​បន្តថា កម្លាំង​កង​រាជ​អាវុធ ហត្ថ​នៃ​ខេត្ត​សៀមរាប​នឹង​បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឱ្យ​ដូច​ភ្លៀងរលឹម ជាពិសេស​នៅ​ចំ ពេល​ដែល​បច្ចុប្បន្ន​នេះ​ជា​រដូវ​ហាមឃាត់ ហើយ​ត្រី​កំពុង​ពង​កូន​ផង​៕​
IMG_5066

មតិយោបល់