ព័ត៌មានជាតិ

ពង្រាង​ច្បាប់​ដាក់ទោស​អ្នក​បំពុល​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ធ្វើ​ដល់​កម្រិត​ណា​ហើយ !

​ភ្នំពេញ​៖ បណ្តាញ​សង្គម​ហ្វេ​សប៊ុក គឺជា​បណ្តាញ​សង្គម​ដ៏​សកម្ម​បំផុត សម្រាប់​អ្នកលេង​អន​ឡាញ នៅ​កម្ពុជា បណ្តាញ​សង្គម​មួយ​នេះ បាន​ក្លាយទៅជា​បណ្តាញ​មួយ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយនឹង​ព័ត៌មាន​ផ្សេងៗ តែ​ក្នុងនោះ ក៏មាន ព័ត៌មាន​បំពុលសង្គម ផងដែរ ។​

​អ្នកលេង​បណ្តាញ​សង្គម មួយ​នេះ ជាច្រើន បាន​ត្អួ​ញ​ត្អែរ ជាមួយនឹង ភាព​មិន​ប្រក​ត្រី ចំពោះ​បណ្តាញ​មួយ​នេះ ជាពិសេស ទាក់ទិន និង​វិដេអូ ឃ្លិប​សិច និង គេហទំព័រ បង្ហោះ រឿង​សិច ជាដើម ដោយ​ប្រែក្លាយ​ទំព័រ ដែល​ចែកចាយ​ព័ត៌មាន និង​ចំណេះដឹង​ឲ្យ​គ្នា ទៅជា បណ្តាញ​សង្គម ហ្វេ​សប៊ុក​សិច ទៅវិញ ។​

​មន្ត្រី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ធ្វើការ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឲ្យដឹងថា ” ពង្រាង​ច្បាប់​ដាក់ទោស អ្នក​បំពុល​បណ្តាញ​សង្គម​ហ្វេ​សប៊ុក គឺ​កំពុង​ដំណើរ និង គិតគូរ​ពី​ទំហំ​ទោស​អ្នក​ដែល​បាន​បំពុល បណ្តាញ​មួយ​នេះ ដោយ​អាច​ជាប់គុក និង​ពិន័យ​ជា​ទឹកប្រាក់ ទៅតាម​ស្ថានទោស ដែល​ខ្លួន​បាន​ប្រព្រឹត្តិ លើ​បណ្តាញ​សង្គម ។ លោក​បាន​បន្តទៀតថា លោក​មិន​ទាន់​ដឹងថា ច្បាប់​នេះ អាច​ចេញ​ជា​ផ្លូវការ​នៅ​ឆ្នាំ​នេះ ឬ ក៏​យ៉ាងណា​នោះទេ ខណៈ​ដែល មន្ត្រី​ជំនាញ់​កំពុង​គិត​លើ​បញ្ហា​ពង្រាង​ច្បាប់​នេះ “​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​កម្ពុជា មាន​ចំនួន ជាង ៩ ៣០០០០ នាក់ ដែល​ជា​តួរ​លេខ មួយ​ចង្អុលបង្ហាញ​ថា វា​ជា​បណ្តាញ​សង្គម ដែល​កំពុង​ជាប់​លេខ ១​នៅ​កម្ពុជា ត្រូវបាន​គេ​ប្រើប្រាស់ ៕​
facebook-jail

មតិយោបល់