ព័ត៌មានជាតិ

Jose Mourinho មិនទាន់​បិទ​ទីផ្សារ​ផ្ទេរ​កីឡាករ​

​អង់គ្លេស​៖​អ្នក​ចាត់ការ​ទូទៅ​ក្លិប តោ​ខៀវ លោក Jose Mourinho មិន​បាន​ច្រានចោល នូវ​ទីផ្សារ​ផ្ទេរ​កីឡាករ ខណៈ​ដែល​ទីផ្សារ​នេះ នៅ​តែ​បើក​ឲ្យ​ដំណើរ​នៅឡើយ​។​
​តោ​ខៀវ បាន​កុងត្រា ជាមួយនឹង Cesc Fabregas, Diego Costa, Didier Drogba ដែល​ជា​កីឡាករ​ចំណូល​ថ្មី ក្នុងនោះ​ក៏​មាន Filipe Luis ខណៈ​ដែល អ្នក​ចាំទី Thibaut Courtois វិល​មក​ទ្រនំ​ចាស់​វិញ ក្រោយ​លេង​លក្ខណៈ​ខ្ចី​ជើង ៣ ឆ្នាំ​នៅ Atletico Madrid ។​

​ខណៈ​ដែល​សម្តែង​នូវ​ការពេញចិត្ត ក្នុងអំឡុងពេល​ទីផ្សារ​ផ្ទេរ​កីឡាករ​កំពុង បើក​ឲ្យ​ដំណើរការ អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុ​ហ្គាល មិន​បោះបង់ លទ្ធភាព​ដើម្បី​នាំយក​កីឡាករ​ជើង​ខ្លាំង មកកាន់ ពហុ​កីឡដ្ឋាន Stamford Bridge ។​
Jose Mourinho បាន​និយាយថា “​ក្នុងអំឡុងពេល​ដែល​ទីផ្សារ កំពុង​បើកចំហរ​នោះ យើង​មិន​ប្រាកដថា វា​នឹង​មាន​អ្វី​កើតឡើង​នោះទេ ” ៕​

Jose-Mourinho

មតិយោបល់