កណ្តាល៖ ល្បែងកន្ទុយលេខស៊ីសង ខុសច្បាប់ ដែលបង្ករឲ្យមានភាពអសន្តិសុខ ភូមិឃុំ កំពុងរីកដូចផ្សិត នៅផ្សារដើមអំពិល ក្នុងសង្កាត់កំពង់សំណាញ់ ខេត្តកណ្តាល ទំនងសមត្ថកិច្ចបើកភ្លើងខៀវ
និងដាក់ខែជាប្រចាំ ទើបមេកន្ទុយលេខ ក្នុងសង្កាត់ខាងលើ មិនព្រឺខ្នង និងបើកកត់ចំហរ ជាសាធារណៈមិនខ្លាចរអារនិងច្បាប់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់ខាងលើបានឲ្យដឹងថា នៅទីនេះ នរណាក៏និយាយពីរឿងកន្ទុយលេខដែរ ហើយការចាក់ ក៏លេងជាប្រចាំ កុំទៅខ្លាចអ្វី ព្រោះថា អ្នកកត់កន្ទុយលេខ ឈ្មោះ តាសុខ ដែលកត់បង្កប់ក្រោមរបរលក់កាហ្វេនោះ មានខ្នងធំ និង ដាក់ខែ ឲ្យសមត្ថកិច្ចភូមិឃុំ រួចរាល់ ហើយអ្នកចាក់ក៏មិនខ្វល់ដែរ រឿងជាប់ខ្នោះ ជាប់ច្រវ៉ាក់ ។
បើតាមប្រភពខាងលើបានបន្តថា ល្បែងកន្ទុយលេខស៊ីងសងដែលកត់បង្កប់ក្រោមហាងកាហ្វេ តាសុខ នេះមានមនុស្សចូលចាក់ដូចផ្សិត ដោយម្នាក់ ចាក់អស់រាប់ម៉ឺន ក្នុងមួយថ្ងៃ ដែលកំពុងបង្កឲ្យមានអំពើចោរកម្ម ហិង្សារក្នុងគ្រួសារ និង ប៉ះពាល់ដល់ច្បាប់ភូមិឃុំមានសុវត្ថិភាព៩ចំណុច។ លើសពីនេះទៀត អ្វីដែលកាន់តែហួសចិត្ត គឺ យាយចាស់អាយុ ៦០ ទៅ ៧០ ហើយ នៅតែមកចាក់កន្ទុយលេខទៀត ។
ល្បែងកន្ទុយលេខ ដ៏សកម្មនេះ កំពុងតែផ្គើន ដល់កំពូលថ្នាក់ដឹកនាំខាងលើ ដោយកៀកក្លៀកជាទីបំផុត ដែលមិនខុសពីពាក្យចាស់ពោលថា “កន្លែងដែលគ្រោះថ្នាក់បំផុត គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត” ហើយសមត្ថកិច្ចក៏គ្មានវិធានការដែរ ព្រោះថាលុយហូរចូលហោប៉ាវទៅហើយនោះ។
មតិយោបល់