ក្រុមហ៊ុនផលិតរថយន្ត Ford Motor Co បានប្រកាសប្រមូលរថយន្តម៉ូដែល Focus ST និង Escape ចំនួន ១៦០.០០០គ្រឿង ដែលផលិតឡើងសម្រាប់ឆ្នាំ ២០១៣-២០១៤ ដោយសាបញ្ហាពាក់ព័ន្ធនឹងម៉ាស៊ីន។
ក្រុមហ៊ុន Ford បានបញ្ជាក់ថា បញ្ហាដែលកើតមាននោះ មិនបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ឬមនុស្សរងរបួសឡើយ។ នេះជាលើកទី១១ហើយ សម្រាប់ម៉ូដែល Escape ដែលត្រូវបានប្រកាសប្រមូល។
ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានខាងក្រុមហ៊ុន Ford ប្រកាសឲ្យដឹងថា តំណាងលក់ និងចែកចាយរបស់ខ្លួនជាអ្នកធ្វើការជួសជុល ហើយមិនគិតថ្លៃនោះទេ៕
មតិយោបល់