ព័ត៌មានជាតិ

Update: មានជំងឺប្រចាំការជាយូរឆ្នាំ មកបញ្ចប់ជីវិតលើស្ពានជ្រោយចង្វារ

ភ្នំពេញៈ បុរសម្នាក់មានជំងឺប្រសៃប្រសាទជាយូរឆ្នាំណាស់មកហើយ ក៏បានសម្រេចចិត្តមកលោតពីលើស្ពានជ្រោយចង្វារ បំណងបញ្ចប់ជីវិតរបស់ខ្លួន កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសដែលលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះ គួច សុជា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1CM-0463 ក្នុងទិសដៅពីលិចមកកើត លុះជិះមកដល់ពាក់កណ្តាលស្ពានក៏បានឈប់ម៉ូតូរួចលោតពីលើស្ពានជ្រោយចង្វារតែម្តង។ ភ្លាមៗនោះ ក៏ត្រូវបានប្រជាពលរដ្ឋដែលនេសាទនៅក្បែរស្ពានជ្រោយចង្វារនោះ ចេញទូកជួយអន្តរាគមន៍ទាន់ពេល ហើយបានយកបុរសខាងលើ មកដាក់ប៉ុស្តិ៍ការពារគោលដៅទី៣ ដើម្បីធ្វើការសួរនាំ។

បុរសខាងលើបាននិយាយប្រាប់ថា ដោយសារតែរូបគេ មកលោតពីលើស្ពានជ្រោយចង្វារនេះ គឺមកពីមានបញ្ហាសុខភាព និងមានជំងឺប្រចាំកាយដែលមិនអាចព្យាបាលបាន និងបានលេបថ្នាំជារៀងរាល់ថ្ងៃ ដោយផ្ញើថ្នាំពីប្រទេសវៀតណាម ដោយសារតែហេតុផលនេះ ទើបរូបគេជិះម៉ូតូមកលោតពីលើស្ពានជ្រោយចង្វារ។ កាលពីប៉ុន្មានថ្ងៃមុន រូបគេធ្លាប់បានជិះម៉ូតូចេញពីផ្ទះនៅម្តុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បំណងទៅលោតនៅលើស្ពានព្រះមុន្នីវង្ស តែរូបគេមិនបានលោតទេ ទើបតែពេលនេះ រូបគេហ៊ានលោតដោយបញ្ចប់ជីវិតរបស់ខ្លួនឯងតែម្តង ក៏ត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់វេលា។

បច្ចុប្បន្នបុរសខាងលើ ត្រូវបានសមត្ថកិច្ចនៅគោលដៅការពារទី៣ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកយកឲ្យត្រឡប់ទៅវិញ៕

https://youtu.be/dUwsjPT00eE

លោតទឹកស្ពាន (1)លោតទឹកស្ពាន (2)លោតទឹកស្ពាន (3)លោតទឹកស្ពាន (4)លោតទឹកស្ពាន (5)លោតទឹកស្ពាន (6)

មតិយោបល់