បន្ទាយមានជ័យ ៖ ប្រទេសកម្ពុជាគឺជាប្រទេសស្ថិតនៅក្នុង ដំណើរការឆ្ពោះទៅអភិវឌ្ឍន៍ខណៈពេលដែល ផ្ទៃប្រទេសទាំងមូលមិនទាន់ បាត់ធំក្លិនភ្លើងសង្គ្រាមដែលបង្ករភាពរ៉ាំរ៉ៃយូរអង្វែង ជាច្រើនឆ្នាំ ក្នុងនោះដែរអាវុធជាតិផ្ទុះទាំងឡាយ នៅមិនទាន់បានប្រមូលនិងបោសសំអាតអស់នៅ ឡើយទេបង្ករឲ្យប្រជាពលរដ្ឋខ្មែរ ទទួលរងគ្រោះជាបន្តបន្ទាប់។
ជាក់ស្តែងបុរសម្នាក់ ត្រូវបានដាច់ជើងម្ខាង ខណៈពេលដែលទៅភ្ជួរស្រែ ជនរងគ្រោះជាអ្នកបើកត្រាក់ទ័រត្រូវបាក់ជើងម្ខាងនិងត្រាក់ទ័ររងការខូចខាតទាំងស្រុងក្នុងករណីផ្ទុះមីនតោនពេលកំពុងបើកភ្ជួរដីកាលពីម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៨ខែសីហានៅជិតព្រំដែនកម្ពុជាថៃចំនុចដីចំការមួយកន្លែងដែលកំពុងរានថ្មីក្នុងភូមិប្រាសាទត្បែងឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
តាមការអោយដឹងពីប៉ូលិសស្រុកថ្មពួកបានអោយដឹងថា ជនរងគ្រោះក្នុងហេតុការផ្ទុះមីនតោននេះមានឈ្មោះ អឿត មឿង ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិគោកខ្ពស់ឃុំគោកកឋិនស្រុកស្វាយចេកខេត្តបន្ទាយមានជ័យបានទៅសីឈ្នួលបើតត្រាក់ទ័រអោយឈ្មោះ តែ រ៉ាដា ទៅភ្ជួរដីចំការដែលទើបតែរានថ្មីរបស់ឈ្មោះ សាមឿត។ខណះពេលកំពុងតែភ្ជួរស្រាប់តែប៉ះចំមីនតោនបណ្តាលអោយផ្ទុះប៉ើងត្រាក់ទ័រនិងរងគ្រោះដាច់ជើងខាងឆ្វេងចំណែកឯត្រាក់ទ័ររងការខូចខាត់ធ្ងន។ ជនរងគ្រោះភ្លាមៗត្រូវបានខាងអង្គការហេទ្បូត្រាសនាំយកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្ត។ នេះជាករណីទីបីហើយសំរាប់ខេត្តបន្ទាយមានជ័យដែលមានករណីផ្ទុះមីនតោនសល់ពីសង្គ្រាមនៅតាមស្រុកជាប់ព្រំដែនថៃបណ្តាលអោយមានអ្នករងរបួសនិងខូចខាតគ្រឿងយន្តនៅឆ្នាំ២០១៤នេះ៕
មតិយោបល់