ព័ត៌មានជាតិ

jianpuzai U21 ឬ U21 កម្ពុជា ចាញ់​ក្មេង​វៀតណាម ៣ – ០

ភ្នំពេញ​៖​សម្រាប់​ពានរង្វាន់​ស្តេច​ប្រ៊ុយណេ​ឆ្នាំ​២០១៤ ប្រកួត​កាត់សេចក្តី រវាង​កម្ពុជា និង វៀតណាម ឡើង​ទៅ​កាន់​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​ពូ​ល B U21 ដែល​ចាប់ផ្តើម​នៅវេលា​ម៉ោង ៧ និង ១៥ នាទី រហូតដល់​ម៉ោង ៩ និង ២០ នាទី កម្ពុជា​បាន​ធ្លាក់​ជា​ស្ថាពរ ។​

​សម្រាប់​ការប្រកួត​នេះដែរ ដោយ​បើក​ការប្រកួត​បានត្រឹមតែ ២៩ នាទី ក្មេង​វៀតណាម U19 បាន​លុត U21 កម្ពុជា ឬ jianpuzai U21 ១ – ០ ដោយ​ឈ្មោះ​នេះដែរ ដាក់​ដោយ ទំព័រ nowgoal.com ដែល ចង់​លុបបំបាត់​កម្ពុជា ពី​សកលលោក​ហើយ​មើលទៅ នោះ ។​

​រហូត​ដល់​នាទី ៤៥ ក្មេង​វៀតណាម U19 បាន​បំប៉ោង​សំណាញ់ កម្ពុជា ឬ jianpuzai U21 មួយ​គ្រាប់​ទៀត ឈ្នះ​បណ្តោះអាសន្ន ២ – ០ ។ នៅ​នាទី ៨០ ក្មេង​វៀតណាម ក៏​មាន​ឱកាស បន្ថែម​មួយ​គ្រាប់​ទៀត យកឈ្នះ jianpuzai U21 របស់​កម្ពុជា ៣ – ០ ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​សុវត្ថិភាព ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា នៅលើ​បណ្តាញ​សង្គម មាន​ប្រិយមិត្ត​ជាច្រើន មើល​ទំព័រ លទ្ធផល nowgoal.com នេះ មើលមិនឃើញ U21 Cambodia បែរ​ជា​ឃើញ​ឈ្មោះ jianpuzai U21 ដែល​តំណាងឲ្យ​ឈ្មោះ​ខ្មែរ តើ ជា​ការយល់ច្រឡំ​ឬ ចង់​មើលងាយ​ខ្មែរ ?​
U21-Cambodia-201471
2014-08-18_213212

មតិយោបល់