ព័ត៌មានជាតិ

Diego Costa រក​គ្រាប់​បាល់​ស្មើ មុន​នឹង​តោ​ខៀវ​លុត ក្លិប Burnley ៣ – ១

​ក្លិប​តោ​ខៀវ​បានបង្ហាញ​ឥទ្ធិពល​របស់​ខ្លួន លេង​ជា​លើកដំបូង ក្នុង​ក្របខណ្ឌ Premier League ដោយ​លុត ក្លិប​ថ្មី Burnley ទើបតែ​ឡើង​មក​កាន់​ក្រប​ខណ្ឌ មួយ​នេះ លទ្ធផល ៣ – ១ នៅ Turf Moor នា​រាត្រី​ព្រលឹម ឈានចូល​ថ្ងៃ​អង្គារ ។​

Jose Mourinho បំណង​ប្រា​ថ្នាំ​សំខាន់​របស់​ខ្លួន គឺ​ចង់​ឈ្នះ​ពានរង្វាន់ នៅ​រដូវ​កាល​នេះ ប៉ុន្តែ បើកឆាក​ដំបូង ខ្សែប្រយុទ្ធ​របស់ Burnley កីឡាករ Scott Arfield ធ្វើឲ្យ​តោខៀវ​ខកចិត្ត ។ តែតោ​ខៀវ ទ្រាំ​មិន​បាន ក៏​វាយបក​វិញ ដោយ​ស្វែងរក​គ្រាប់​បាល់​ដំបូង​បំផុត ដោយ​កីឡាករ Diego Costa បន្ទាប់មក Andre Schurrle និង Branislav Ivanovic ជួយ​ឲ្យ​តោ​ខៀវ ឈ្នះ​ក្លិប​មួយ​នេះ ដោយ​លទ្ធផល ៣ – ១ មាន ៣ ពិន្ទុ ស្មើ និង មេឃ​ខៀវ ហង្ស​ក្រហម កាំភ្លើង​ធំ ជាដើម ។​

​អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍ និង​ជាទី​រំពឹង​ទុក​របស់ Jose Mourinho នោះ​គឺ Diego Costa ដែល​ធ្លាប់​ជួយ​ឲ្យ​អតីត​ក្លិប atletico madrid ឈ្នះ​ពាន La Liga និង សម្រេច​បំណង​បន្ត​លើ​កពាន ឲ្យ​តោខៀវ ដែល​ជា​ក្លិប​ថ្មី​ខ្លួន​ផងដែរ ។​សូម​បញ្ជាក់​ផង​ដែរ​ថា Diego Costa ត្រូវបាន​តោ​ខៀវ​ទិញ​ពី atletico madrid ក្នុងតម្លៃ ៥៣ លាន​ដុល្លារ ប្រហែល ៣២ លាន​ផោន ៕​
costa-pa_3010343b
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់