ទីក្រុងម៉ាឌ្រីដ ៖ គ្រូបង្វឹករបស់ក្លិប Real Madrid លោក Carlo Ancelotti បាននិយាយថា គាត់នឹងបន្តប្រើប្រាស់ កីឡាករ Angel di Maria ខណៈដែលមានក្លិបជាច្រើនកំពុងចរចារទិញ គាត់ ។
កីឡាករវ័យ ២៦ ឆ្នាំ កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ដើម្បីផ្លាស់ទៅកាន់ ក្លិប Manchester United រយៈពេល ២ ទៅ ៣ សប្តាហ៍កន្លលមកនេះ ដោយសារព័ត៌មាន ក្នុងស្រុកអង់គ្លេស បានអះអាងនៅថ្ងៃចន្ទ នេះ ថា បិសាចក្រហម បានជះទឹកប្រាក់ រាប់សែនដុល្លារ នោះគឺ ១៧០ លានដុល្លារស្នើសុំ យកកីឡាករ សញ្ជាតិអាហ្សង់ទីនរូបនេះ ។
ជាមួយនឹង កីឡាករ James Rodriguez និង Toni ដែលក្លិប Real Madrid ទើបតែនាំមកក្រោយការប្រកួត World Cup នោះ កីឡាករ Angel di Maria អាចនឹងចាកចេញពី Real Madrid ជាមួយនឹងតម្លៃខ្លួនដ៏ត្រឹមត្រូវមួយ ។
ទោះជាយ៉ាងនេះក្តី លោក Carlo Ancelotti បានចេញមុខ ច្រានចោល នូវការចរចារនេះ និង ទទូចថា គាត់នៅតែប្រើប្រាស់ កីឡាកររូបនេះ ដូចឆ្នាំកន្លងទៅ និងលេង នៅ ក្នុងក្របខណ្ឌ Copa del Rey ជួប Atlético Madrid នៅថ្ងៃស្អែកនេះ វេលាម៉ោង ៤ និង ០០ នាទីព្រឹក ។
គ្រូបង្វឹករូបនេះ បាននិយាយថា “លោកនឹងដាក់កីឡាករនេះលេងជាធម្មតា ហើយលោកក៏មិនដឹងពីការសម្រេចចិត្តរបស់ Di Maria ផងដែរ ប៉ុន្តែគ្រាន់តែដឹងថា ពេលនេះគាត់កំពុងហ្វឹកហាត់ និងជួយយើង ក្នុងការប្រកួតថ្ងៃស្អែក” ។
កីឡាករ Di Maria បានចូលរួមលេងឲ្យក្លិប Real ដោយផ្លាស់មកពី Benfica ក្នុងឆ្នាំ ២០១០ ៕
មតិយោបល់