ព័ត៌មានជាតិ

ឃាត់​កម្ម​អារ​ក​សម្លាប់ នៅក្នុង​បន្ទប់​ផ្ទះជួល

​ភ្នំពេញ​៖ ប្រទះឃើញ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​បន្ទប់ យ៉ាង​អាណោចអាធ័ម​ដោយសារ​ករណី​ឃាត់​កម្ម កាលពី​វេលា​ម៉ោង​៦​និង​១០ នាទី​ល្ងាច ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ ២០១៤ នៅក្នុង​ផ្ទះ លេខ ១៦ តាម​បណ្ដោយ​ផ្លូវ​២៥១ ស្ថិតក្នុង​ភូមិ​១៤​ក្រុម​៤២ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​សង្កេតឃើញ​ស្ត្រី​រង គ្រោះ ខាងលើ​បាន​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​លេខ​១ ជាន់​ទី​២ ផ្ទះ លេខ ១៦ បាន​រយៈពេល​៩​ថ្ងៃ ហើយ​ជា មួយ បុរស​ម្នាក់​និង​នារី​ម្នាក់​ទៀត​ដែល​មិន​ស្គាល​អត្តសញ្ញាណ ហើយ​ពេល​ដល់​ថ្ងៃកើតហេតុ ប្រជា​ពល រ​ដ្ធ ដែល​ស្នាក់នៅ ក្បែរ បន្ទប់​ស្ត្រី​រងគ្រោះ ក៏​ចេះតែ​ធំក្លិន​ស្អុយ​អាក្រក់ ចេញពី​បន្ទប់​នេះ​ធ្វើ ឲ្យ​ពួកគាត់ ទ្រាំ មិន​បាន​ក៏​នាំគ្នា​ដើរទៅ អើត​មើល​បន្ទប់​នេះ​ឃើញ​ចាក់សោ​នៅ​ខាងក្រៅ​ ដោយ​មិន​មាន មនុស្ស ចេញ ចូល​ឡើយ ប្រជា​ពលរដ្ធ​មិន​អស់​ចិត្តក៏នាំ គ្នា​មើល​តាម​បង្អួច ក៏​បាន​ប្រទះឃើញ ស្ត្រី រងគ្រោះ ដេកស្លាប់ ឡើង ហើម​ស្អុយរលួយ​បាត់ទៅហើយ​។

​ពេល​នោះ​ម្ចាស់ផ្ទះ សង្ស័យ​ហើយក៏​គាស់​ទ្វា​បន្ទប់​មើល​ស្រាប់តែ ស្ត្រី​រងគ្រោះ​ដេក​ស្លាប់​នៅលើ ពូក ក្រាល​លើ​ឥ​ដ្ធ យ៉ាង​អាណោចអាធ័ម ដោយ​មាន​ស្នាមគេ យក​កំបិត មក​អារ ក ជិត​ដាច់ សម្លាប់ យ៉ាង សា ហាវ បំផុត ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ល​ពលរដ្ឋ​នាំ គ្នា​ចោមរោម​ឈរ​មើល យ៉ាង​ខ្លាំង​និង សមត្ថកិច្ច​ចុះ​អន្តរាគ​ម​ន៏​ដល់​កន្លែងកើតហេតុ ។
​ក្រោយ​កើតហេតុ​សមត្ថ កិច្ច បាន​ចុះ ទៅ​ធ្វើ​កោសល្យ​វិច្ចយ សព​ជនរងគ្រោះ ហើយ​បាន​បញ្ជាក់ថា ជន រងគ្រោះ​ពិតជា​ស្លាប់ ដោយ​ការ​អារ ក ពិតប្រាកដ​មែន ។​
​ចំណែកឯ​សព​ស្ត្រី​រងគ្រោះ​ខាងលើ​នេះ​នៅ​មិន ទាន់​ស្គាល​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច កំពុង​ទំនាក់ទំនង​រក​ក្រុម គ្រួសារ ដើម្បី​សាកសួរ បន្ត រួច​និង​ប្រគល់ សព​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕​

2014-08-19_092713
សព​ដែលវេចខ្ចប់ យកពីលើផ្ទះជួល​

មតិយោបល់