ព័ត៌មានជាតិ

រថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​សូ​គី​មិច​លួច​បង្កប់​ឈើ​ក្រញូង​រាប់​តោន​ត្រូវបាន​កម្លាំង​ចំរុះ​បង្ក្រាប​​​​

ឧត្តរមានជ័យ​៖​រថយន្ត​ដឹក​ប្រេងសាំង​ក្រុមហ៊ុន​សូ​គី​មិច មួយ​គ្រឿង​បាន​លួចលាក់​ដឹក​បង្កប់​ឈើ​ក្រញូង​ជាច្រើន​តោន​ត្រូវបាន​កម្លាំង​ចំរុះ​របស់​ខេត្ត​ឧត្តរមានជ័យ ធ្វើការ​បង្ក្រាប​។​ហេតុ​ការ​កម្លាំងចំរុះ​ចាប់​បង្ក្រាប​រថយន្ត​ដឹក​សាំង​បង្កប់​ឈើ​ក្រញូង​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​​ព្រឹក​ថ្ងៃ​ទី ១៩ ខែ សីហា ឆ្នាំ ២០១៤ នៅ​ចំណុច​ទី​រួម​ខេត្ត​ឧត្តរមានជ័យ​តែម្តង​។​

​លោក ទៀង ដា​វិទ្យ នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ​បានឲ្យ​ដឹង​ថា​នៅពេល​ដែល​ឈាន​ទៅ​ចាប់​បង្ក្រាប​រថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​សូ​គី​មិច​នោះ ដោយ​មាន​បទបញ្ជា​ពី​លោក ស ថា​វី អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧត្តរមានជ័​យ​និង​លោក​កូយ កាន់ យ៉ា​ព្រះរាជអាជ្ញាអម​សាលាដំ​បូង​ខេត្ត​បាន ចាប់​បង្ក្រាប​រថយន្ត​ដឹក​សាំង​ខាងលើ​នោះ នៅពេល​សមត្ថកិច្ច​ចំរុះ​ស្ទាក់​ឃាត់​នៅពេលនោះ តៃកុង​រថយន្ត ក៏បាន​បើកទ្វារ​រថយន្ត​រត់​គេ​ខ្លួន​បាត់ នៅពេល​នោះ​សមត្ថកិច្ច​ចំរុះ​ក៏បាន​យក​រថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​សូ​គី​មិច​ដែល​បង្កប់​ឈើ​ក្រញូង​នោះ​មក​សាលាខេត្ត​ឧត្តរមានជ័​យ ដើម្បី​ត្រួតពិនិត្យ​ឃើញ​សិត​តែ​ឈើ​ក្រញូង​ជាច្រើន​តោន​។​

​លោក ទៀង​ដា វិទ្យ នាយក​ខណ្ឌ​រដ្ថបាល​ព្រៃឈើ​ខេត្ត​បាន​បន្តទៀតថា ឈើ​ក្រញូង​នេះ​បើ​គិត​ប្រហែល​ជិត​២០​តោន​បើ​រើ​តាំងពីព្រឹក​រហូត​ដល់​ពេល​នេះ​មិន​ទាន់​រួច​ផង​នៅ​ចំនួន​ពីរ​កាត់​ទៀត​ឯណ្ណោះ ហើយ​នៅពេលនេះ​មិនទាន់​សរុប​ចំនួន​បានទេ​។​លោក​ទៀង​ដា វិទ្យ​នាយ​ខណ្ឌ​រដ្ថបាល​ព្រៃឈើ​ខេត្ត​បាន​បន្តទៀតថា ឈើ​ក្រញូង​ទាំងអស់នេះ​គឺ​ចេញមក​ពី​ស្រុក​ត្រពាំង​ប្រាសាទ​ឆ្លងកាត់​ទី​រួម​ខេត្ត​ទើប​កម្លាំង​ចំរុះ​ធ្វើការ​បង្ក្រាប​តែម្តង នៅពេល​បច្ចុប្បន្ន រថយន្ត​និង​ឈើ​ក្រញូង​ត្រូវ​បាន​រក្សាទុក​នៅ​សាលាខេត្ត​ឧត្តរមានជ័​យ​សិន រងចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​និតិ​វិធី​ច្បាប់​៕​
IMG_1032
IMG_1035

IMG_1036

មតិយោបល់