ប្រិយមិត្តខ្លះធ្លាប់តែដឹងថាព្រលានយន្តហោះ ណាស្អាតជាងគេ និងនិងព្រលានយន្តហោះណាដែលអាចផ្ទុកយន្តហោះបានច្រើន និងការចុះចតយន្តហោះធំៗ ។ ដោយឡែកសម្រាប់ថ្ងៃនេះដែរ គេហទំព័រដំណឹង សូមបង្ហាញ ព្រលានយន្តទាំង ១០ ដែលគ្រោះថ្នាក់បំផុតនៅលើលោក ។
១. ព្រលានយន្តហោះ San Diego ៖ នៅទីនេះ វាធ្វើឲ្យយន្តហោះពិបាកចុះចត និងឡើង ដោយសារតែមានអគារខ្ពស់ នៅព័ទ្ធជុំវិញ ប្រលានយន្តហោះ។
២.ព្រលានយន្តហោះ Madeira ដោយសារតែមានប្រវែងផ្លូវខ្លី ដូច្នេះ ហើយពិបាកធ្វើឲ្យយន្តហោះ ចុះចត និងឡើង មិនងាយស្រួលនោះទេ។
៣.ព្រលានយន្តហោះ Eagle Vail ៖ នីវ៉ូទឹកសមុទ្រខ្ពស់ និងផ្លូវរត់ប្រវែងខ្លី ដោយមានដងភ្នំព័ទ្ធជុំវិញ។
៤. ព្រលានយន្តហោះ Courchevel ៖ ផ្លូរត់ខ្លី និងនីវ៉ូទឹកខ្ពស់ ។
៥.ព្រលានយន្តហោះ Kai Tak ៖ ផ្លូវរត់យន្តហោះពិបាក អគារខ្ពស់ៗ និងផ្លូវរត់ខ្លី។
៦.ព្រលានយន្តហោះ Gibraltar ៖ផ្លូវខ្លី អគារច្រើននៅជុំវិញព្រលាន និងខ្យល់បកពី Gibraltar Rock ដែលបង្ករឲ្យមានគ្រោះថ្នាក់ក្នុងការហោះហើរ។
៧.ព្រលានយន្តហោះ St Maarten ៖ផ្លូវរត់ខ្លី និងត្រូវហោះហើរលើឆ្នេរខ្សាច់ ដែលកំពុងតែមានមនុស្សច្រើននៅទីនោះ។
៨.ព្រលានយន្តហោះ St Barts ៖ផ្លូវខ្លី ហើយជ្រេទៅកាន់សមុទ្រ ដែលធ្វើឲ្យពិបាកក្នុងការហោះហើរ។
៩. ព្រលានយន្តហោះ Toncontin Intl ៖ផ្លូវខ្លី និងស្ថិតនៅក្នុងជម្រាលភ្នំ ព័ទ្ធជុំវិញ។
១០. ព្រលានយន្តហោះLukla ៖ ផ្លូវខ្លី និងស្ថិតនៅលើខ្នងភ្នំ ដែលធ្វើឲ្យការចុះចតមានការលំបាក៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់