ពិតណាស់លោកអ្នកពិតជាស្គាល់ផ្លែគូលែនថាវាមានរូបរាង និងរស់ជាតិយ៉ាងម៉េចនោះ តែលោកអ្នកប្រហែលជាមិនបានដឹងថាផ្លែគូលែនវាមានអត្ថប្រយោជន៍យ៉ាងណានោះទេ?
នៅក្នុងផ្លែគូលែនក៏មានផ្ទុកប្រូតេអ៊ីន សារធាតុសរសៃ កាបូនអ៊ីដ្រាត កាល់ស្យូម ខ្លាញ់និងជាតិទឹកផងដែរ។ លោកអ្នកពិសាផ្លែគូលែនមួយផ្លែអាចទទួលបានវីតាមីន C ៤០ភាគរយ ច្រើនជាងវីតាមីន C នៅក្នុងផ្លែក្រូចមួយ។
គ្រាប់គូលែនត្រូវបានប្រើប្រាស់សម្រាប់អ្នកមានបញ្ហាពោះវៀន ហើយវាក៏អាចប្រើសម្រាប់ព្យាបាលការឈឺចាប់ផ្នែកសរសៃប្រសាទបានផងដែរ មួយវិញទៀតផ្លែកូលែនមានថាមពលខ្លាំងក្នុងការជួយលើកកម្លាំងនិងជួយរំលាយអាហារ និងសម្រួលពោះវៀនទៀតផង៕
មតិយោបល់