ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២ នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូបជនបរទេស

សៀមរាបៈ លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តសៀមរាប បានប្រាប់ Post News ថា ជនសង្ស័យចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆក់កាបូបជនជាតិបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យទី១.ឈ្មោះ ណាំ រត័្តណា ភេទ ប្រុស អាយុ២៧ឆ្នាំ និងទី២. ឈ្មោះ បៀន សុខគា ភេទប្រុស អាយុ៣៣ឆ្នាំ។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឆក់កាបូប ត្រង់ចំណុចភូមិត្រពាំង ត្រែង សង្កាត់សាលាកំរើក ក្រុង និងខេត្តសៀមរាប ទៅលើជនរងគ្រោះឈ្មោះ Wu XiAOHUA ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន ខណៈដែលជនរងគ្រោះ បានដើរចេញពីហាងកាហ្វេរទ្រូប្លូកាហ្វេ កន្លែងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ជិះ ម៉ូតូម្នាក់ឯង មកក្បែរជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកកាបូបតែម្តង បន្ទាប់មកក៏ជិះគេចខ្លួនបាត់ ដែលនៅក្នុងកាបូបនោះ មានដូចជា ទូរសព្ទ២គ្រឿង ម៉ាក MEiZU ពណ៌ខ្មៅ១ និងស១ កាតATMចំនួន២ កាតសំគាល់ខ្លួន១ ប្រាក់២៥០ដុល្លារ កាបូបស្ពាយ១ កាបូបដៃ១។

ប្រភពដដែល បានបន្ថែមថា លុះដល់ថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងសម្ត្ថកិច្ចបានសហការណ៏ ជាមួយការិយាល័យអន្តោប្រវេសន៍ កម្លាំងអធិការរដ្ឋាននគរបាលប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១០ បាដកហូតទូរសព្ទ័របស់ជនរងគ្រោះ ពីឈ្មោះ ណាំ រត្ត័ណា ដែលជាជាងជុស ជុលទូរសព្ទ័ កំពុងដោះសោរលេខកូង ហើយយកមកសួរនាំ រូបគេបានឆ្លើយថា ទូរសព្ទ១គ្រឿងខាងលើ មានបុរសម្នាក់ឈ្មោះ បៀន សុខគា ជាអ្នកយកមកឲ្យគាត់ដោះលេខកូដ ។ ក្រោយមកទៀត សមត្ថកិច្ចបាននាំឈ្មោះ បៀន សុខគា មកធ្វើការសួរបន្ថែម ហើយរូបគេបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះខាងលើពិតមែន។

បច្ចុប្បន្នសមត្ថកិច្ចបានដកហូតទូរសព្ទទាំង២គ្រឿង កាតធនាគារចំនួន៤ កាតសំគាល់ខ្លួនចំនួន២ កាបូបដៃ១ និងកាបូបស្ពាយ១ មកប្រគល់ឲ្យជនរងគ្រោះវិញ ហើយក្នុងនោះ ដែរក៏មានទូរសព្ទចំនួន២គ្រឿងទៀត ដែលឈ្មោះ បៀន សុខគា យកទៅលាក់ទុក ក្រោយពីធ្វើសកម្មភាពឆក់បាន ក្នុងពេល កន្លងមក ដោយរូបគេបានសារភាពថា ធ្លាប់ បានធ្វើសកម្មភាពឆក់កាបូបភ្ញៀវក្នុងក្រុងសៀមរាប បានចំនួន៧លើក៕

មតិយោបល់